រមៀត ជា​ឱសថ​ព្យាបាល​មុខ​កើត​មុន​ដ៏​មាន​ប្រសិទ្ធិភាព

Loading...
loading...
រមៀត គឺជា​ឱសថ​ថែរក្សា​ស្បែក​ដ៏ល្អ​បំផុត។ វា​មាន​ផ្ទុកនូវ​សារធាតុ​សម្លាប់​វីរុស និង​មេរោគ​ផ្សិត​ទាំងឡាយ​ដែល​កើត​លើ​ស្បែក និង​មិន​ឱ្យ​វា​កើតឡើង​ម្តង​ទៀត។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏​ជា​គ្រឿងផ្សំ​ដ៏​មាន​ប្រសិទ្ធភាព​ជួយ​ព្យាបាល​បញ្ហា​មុខ​កើត​មុន​បាន​ផង​ដែរ។
 
គ្រឿងផ្សំ​មាន៖
  • រមៀត ១ស្លាព្រាកាហ្វេ
  • ទឹកឃ្មុំ ១ស្លាព្រាកាហ្វេ
  • ទឹក​ធម្មតា ១ស្លាព្រាកាហ្វេ។
ការណែនាំ
លាយ​គ្រឿងផ្សំ​ទាំង​អស់​បញ្ចូល​គ្នា​ឱ្យ​បាន​សព្វ និង​ស្មើ​សាច់​គ្នា​ល្អ បន្ទាប់មក​លាប​វា​ត្រង់​កន្លែង​កើត​មុន និង​រង់ចាំ​រយៈពេល ១០នាទី សឹម​លាង​មុខ​ចេញ​ជាមួយ​ទឹក​ធម្មតា។ អនុវត្ត​វិធី​នេះ​ឱ្យ​បាន ១ថ្ងៃ​ខាន ១ថ្ងៃ​រយៈពេល ២សប្តាហ៍៕
 
Loading...
Loading...
loading...