របស់​ម្យ៉ាង​ធ្វើ​ឱ្យ​សក់​អ្នក​ត្រង់​ស្អាត​ដោយ​មិន​ចាំបាច់​អ៊ុត

របស់​ម្យ៉ាង​ធ្វើ​ឱ្យ​សក់​អ្នក​ត្រង់​ស្អាត​ដោយ​មិន​ចាំបាច់​អ៊ុត

Loading...
នេះ​ជា​វិធី​ដ៏​ងាយ​ស្រួល និង​ធ្វើឱ្យ​សក់​អ្នក​ត្រង់​ស្អាត​បំផុត។ វិធី​មួយ​នេះ​មិន​ត្រូវការ​គ្រឿងផ្សំ ពាក់​មួក​ប្លាស្ទិច​គ្រប​សក់ លាង​សក់ ឬ​ក៏​លាប​អ្វី​លើ​សក់​ឡើយ។ សម្រាប់​វិធី​ធ្វើឱ្យ​សក់​ត្រង់​មួយ​នេះ តម្រូវ​ឱ្យ​អ្នក​មាន​កៅស៊ូ​ចង​សក់​ត្រឹមតែ​ពី ១០-១៥ ប៉ុណ្ណោះ​ពិតជា​គ្រប់​គ្រាន់។
 
យក​កៅស៊ូ​ចង​សក់​មក រួច​អនុវត្ត​តាម​ការណែនាំ​ដូច​ខាងក្រោម៖
  1. ដំបូង អ្នក​ត្រូវ​សិត​ពុះ​សក់​អ្នក​ជា ២ស្មើ​គ្នា។
  2. បន្ទាប់មក ចាប់​គល់​សក់​ទាំង​សងខាង​ចង​កៅស៊ូ (ចងទីទុយ)។
  3. បន្ត​ចង​កៅស៊ូ​បន្ទាប់​ទៀត​ចុះ​មក​ក្រោម​រហូត​ដល់​ចុង​សក់ក្នុង​គម្លាត​ប្រវែង ២អីញ​ស្មើៗគ្នា។
  4. អ្នក​អាច​ចូល​គេង​ទាំង​សក់​ចង​បែប​នេះ។ លុះ​ព្រឹក​ឡើង ស្រាយ​កៅស៊ូ​ចេញ​ពី​សក់​របស់​អ្នក នោះ​អ្នក​នឹង​ទទួល​បាន​សក់​ត្រង់​ស្អាត។ អ្នក​ត្រូវ​ធ្វើ​បែប​នេះ​ឱ្យ​បាន ២-៣ថ្ងៃ​ជាប់ៗ​គ្នា។
Loading...
Loading...
loading...