ក្រែម​ធម្មជាតិ​ជួយ​កម្ចាត់​បញ្ហា​មុន​ខ្លួន និង​មុន​ខ្នង​ត្រឹម​រយៈពេល ៥ថ្ងៃ

loading...
ដូច​ដែល​អ្នក​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា មុន​ភាគច្រើន​បង្កឡើង​ដោយ​បាក់​តេរី។ ស្បែក​របស់​មនុស្ស​មួយចំនួន​ងាយ​នឹង​ប្រតិកម្ម ឆាប់​ឆ្លង​មេរោគ​បាក់តេរី សូម្បីតែ​នៅ​លើ​ផ្ទៃ​មុខ។ ម្យ៉ាងវិញ​ទៀត ការកើត​មុន​នេះ​ក៏​អាច​បណ្តាល​មក​ពី​តំណរពូជ​ក៏​ថា​បាន។ មុន​ភាគច្រើន​កើតឡើង​ត្រង់​កន្លែង​មួយចំនួន​ដូចជា លើ​ផ្ទៃ​មុខ ទ្រូង ស្មា និង​ខ្នង។ ថ្ងៃ​នេះ យើង​នឹង​ណែនាំ​អ្នក​ពី​វិធី​ផ្សំ​ក្រែម​ធម្មជាតិ ជួយ​កម្ចាត់​មុន​ខ្នង​បាន​យ៉ាង​សក្តិសិទ្ធិ។
 
ធាតុផ្សំ​មាន៖
  • ទឹកខ្មេះ​ប៉ោម ១០ក្រាម
  • ទឹកឃ្មុំ ១ស្លាបព្រាបាយ
  • ម្សៅ​យីហ៊ុប ១ស្លាបព្រាកាហ្វេ
  • ទឹក​ក្រូចឆ្មា ២ស្លាបព្រាបាយ។
វិធីធ្វើ៖
វិធី​មួយ​នេះ​មាន​លក្ខណៈ​ងាយ​ស្រួល និង​សាមញ្ញ​បំផុត។ ដំបូង អ្នក​គ្រាន់តែ​លាយ​គ្រឿង​ផ្សំ​ទាំងអស់​បញ្ចូល​គ្នា​រហូតដល់​អ្នក​ទទួល​បាន​ល្បាយ​មួយ​សព្វ​ល្អ បន្ទាប់មក​រក្សា​វា​ទុក​ក្នុង​ទូរ​ទឹកកក។
 
អ្នក​អាច​លាប​ក្រែម​នេះ​លើ​ស្បែក​កើត​មុន​ជារៀងរាល់​ថ្ងៃ។ បន្ទាប់​មក អ្នក​ត្រូវ​ទុក​រយៈពេល​ប្រហែល ៣០នាទី។ បន្ទាប់មក​ទៀត អ្នក​ត្រូវ​លាង​សម្អាត​ក្រែម​ផ្ទៃមុខ​ចេញ​នឹង​ទឹកក្តៅ​ឧណ្ឌៗ។ អ្នកត្រូវអនុវត្តវិធីនេះឱ្យបានរយៈពេល ១០ថ្ងៃ។ អ្វី​ដែល​ល្អបំផុត​នោះ​គឺ ក្រែម​មួយ​នេះ​អាច​ប្រើ​បាន​ចំពោះ​ស្បែក​គ្រប់ប្រភេទ៕
 

loading...
ព័ត៍មានតាមប្រតិទិន