ទឹកដោះគោ​ជូរ​ជួយ​កម្ចាត់​ស្នាម​ជ្រីវជ្រួញ ធ្វើ​ឱ្យ​ផ្ទៃ​មុខ​អ្នក​ស​ម៉ត់​រលោង​ភ្លាមៗ

loading...
យើង​ទាំងអស់​គ្នា​ប្រាកដ​ជា​ដឹង​រួច​មក​ហើយ​ពី​អត្ថប្រយោជន៍​នៃ​ទឹកដោះ​គោ​ជូរ។ យើង​តែងតែ​ប្រើ​វា​ដើម្បី​រក្សា​សម្រស់​ជារៀងរាល់​ថ្ងៃ។ ប៉ុន្តែ ប្រសិនបើ​អ្នក​ចង់​បាន​ស្បែក​មុខ ស ម៉ត់​រលោង អ្នក​គ្រាន់តែ​លាយ​ទឹកដោះគោ​ជូរ​ជាមួយ​ធាតុ​ផ្សំ​ធម្មជាតិ ២មុខ​មាន ក្រូចឆ្មា និង​ទឹកឃ្មុំ។
 
ក្រូចឆ្មា ជា​ប្រភព​នៃ​អាស៊ីត​ជូរ និង​ជា​ភ្នាក់ងារ​កម្ចាត់​ជាតិ​ពណ៌​ស្បែក។ វា​នឹង​ធ្វើឱ្យ​ស្បែក​អ្នក​តឹងណែន។
 
ទឹក​ឃ្មុំ​ជំនួយស្បែក និង​ធ្វើឱ្យ​ស្បែក​ទន់។ វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​បាក់តេរី​លើ​ស្បែក។ ទឹកឃ្មុំ​មាន​ប្រសិទ្ធភាព​ជួយ​ព្យាបាល​បញ្ហា​ស្បែក​ខូច និង​ផ្តល់​សារធាតុ​ចិញ្ចឹម​ដល់​ស្បែក។ ជាតិ​ទឹក​ក្នុង​ទឹកឃ្មុំ​អាច​ជួយ​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក។
 
គ្រឿង​ផ្សំ៖
  • ទឹកដោះគោ​ជូរ ២ស្លាបព្រាបាយ
  • ទឹក​ក្រូចឆ្មា ១-២ស្លាបព្រាបាយ
  • ទឹកឃ្មុំ ១ស្លាបព្រាបាយ។
ការណែនាំ
  • ដំបូង ត្រូវ​លាយ​ទឹកឃ្មុំ​ជាមួយ​ទឹក​ក្រូចឆ្មា
  • បន្ទាប់មក​ដាក់​ល្បាយ​ទឹក​ឃ្មុំ-ទឹក​ក្រូចឆ្មា​លាយ​ជាមួយ​ទឹកដោះគោ​ជូរ
  • លាង​សម្អាត​ផ្ទៃមុខ​អ្នក​ជាមុន​សិន រួច​លាប​វា​ពេញ​ទាំង​ផ្ទៃ​មុខ​របស់​អ្នក លើកលែង​រង្វង់​ភ្នែក និង​បបូរមាត់
  • រង់ចាំ​រយៈពេល​ពី ១០-១២នាទី រួច​លាង​សម្អាត​មុខ​នឹង​ទឹក​ធម្មតា។
  • កុំ​ទាន់​ប្រើ​ក្រែម​សំណើម​ដល់​ស្បែក​ភ្លាមៗ អ្នក​នឹង​សង្កេត​ឃើញ​ផ្ទៃមុខ​ស​ម៉ត់​រលោង​ត្រឹម​រយៈពេល ២-៣នាទី។

loading...
loading...