វិធី ៣យ៉ាង​ជួយ​ឱ្យ​បបូរមាត់​អ្នក​ទន់​ស្អាត​ស៊ីជម្ពូរ​ដូច​ប្រាថ្នា

loading...
តើ​អ្នកណា​មិន​ចង់​បាន​បបូរមាត់​ស្អាត ស៊ីជម្ពូរ​តាម​បែប​ធម្មជាតិ? បបូរមាត់​ស្អាត​ជួយ​បន្ថែម​សម្រស់​ដល់​ផ្ទៃមុខ ធ្វើ​ឱ្យ​ផ្ទៃមុខ​អ្នក​កាន់តែ​ស្រស់​ស្អាត​ឡើង។ បើសិន​អ្នក​មាន​បញ្ហា​បបូរមាត់​ខ្មៅ ដោយសារ​ត្រូវ​នឹង​កម្តៅ​ថ្ងៃ វិធី​ខាងក្រោម​អាច​ជួយ​ឱ្យ​បបូរមាត់​ខ្មៅ​ប្រែ​ជា​ស្អាត ស៊ីជម្ពូរ​ដូច​ប្រាថ្នា។
 
ប្រេង​អូលីវ
យក​ប្រេង​អូលីវ ១-២ដំណក់​លាប​លើ​បបូរមាត់​របស់​អ្នក។ វា​នឹង​ទៅ​កម្ចាត់​ស្នាម​ខ្មៅ ផ្តល់​ជាតិ​សំណើម​ដល់​បបូរមាត់​អ្នក។
 
ទឹក​ក្រូចឆ្មា
ដូច​ដែល​យើង​ទាំងអស់​គ្នា​ដឹង​រួច​មក​ហើយ​ថា ក្រូចឆ្មា​មិន​ត្រឹមតែ​ជំនួយ​ដល់​សក់​ប៉ុណ្ណោះ​ទេ តែ​ក៏​ជំនួយ​ដល់​ស្បែក​ផង​ដែរ។ វា​អាច​ជួយ​ឱ្យ​បបូរមាត់​​ស្អាត ពណ៌​ស៊ីជម្ពូរ។ លាប​ទឹក​ក្រូចឆ្មា ២-៣ដំណក់​លើ​បបូរមាត់​របស់​អ្នក រួច​ម៉ាស្សា​ថ្នមៗ។ ស្នាម​ខ្មៅ​នឹង​បាត់​អស់ បបូរមាត់​អ្នក​នឹង​ចាប់ផ្តើម​ទន់។
 
ទឹកឃ្មុំ
លាយ​ទឹកឃ្មុំ​ជាមួយ​ទឹក​ក្រូចឆ្មា​ក្នុង​បរិមាណ​ស្មើ​​គ្នា រួច​ច្របល់​ចូលគ្នា​ឱ្យ​បាន​សព្វ​ល្អ។ លាប​វា​លើ​បបូរមាត់​របស់​អ្នក។ ទឹក​ក្រូចឆ្មា និង​ទឹកឃ្មុំ​នឹង​ទៅ​កម្ចាត់​ស្នាម​ខ្មៅ​ស្រអាប់​ចេញ​ពី​បបូរមាត់​របស់​អ្នក៕
 

loading...
ព័ត៍មានតាមប្រតិទិន