សាក​វា​មើល! ភេសជ្ជៈ​នេះ​អាច​សម្រក​ខ្លាញ់និង​ទម្ងន់​បាន​ពី ៥ ១០Kg ក្នុង​ពេល​ដ៏​ខ្លី

សាក​វា​មើល! ភេសជ្ជៈ​នេះ​អាច​សម្រក​ខ្លាញ់និង​ទម្ងន់​បាន​ពី ៥-១០Kg ក្នុង​ពេល​ដ៏​ខ្លី

Loading...
ក្រូច ជា​ប្រភព​ដ៏​ល្អបំផុត​នៃ​អាស៊ីត​ជូរ និង​វីតាមីន C។ សមាសធាតុ​អាស៊ីត​ជូរ​នេះ​មាន​ប្រតិកម្ម​ជាមួយ​ខ្លាញ់ ប្រូតេអ៊ីន និង​ជាតិ​ស្ករ ព្រមទាំង​បញ្ចេញ​ថាមពល​ច្រើន​ទៅឱ្យ​រាងកាយ។ ពិសេស​សម្បក​ក្រូច​មាន​ផ្ទុក​ជាតិ​ប្រេង​សំខាន់ៗ សម្បូរ​ជាតិ​សរសៃ។ វា​មាន​សមត្ថភាព​រារាំង​ពី​ការស្រូប​យក​ជាតិ​ស្ករ បង្កើត​អារម្មណ៍​ឆ្អែត​មិន​ស្រេក​ឃ្លាន​អាហារ។
 
មិន​តែ​ប៉ុណ្ណោះ នៅពេល​ផ្សំ​វា​ជាមួយ​ទឹកឃ្មុំ និង​អំបិល ល្បាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​នេះ​នឹង​ការពារ​អ្នក​ពី​ជំងឺ​ដូចជា ឈឺ​ក ផ្តាសាយ ឈឺ​ក្បាល និង​ជួយ​រំលាយ​ខ្លាញ់​បាន​យ៉ាង​ពូកែ​ដោយ​មិន​ចាំបាច់​តម​អាហារ ឬ​ប្រឹងប្រែង​ហាត់ប្រាណ​ឡើយ។
 
*គ្រឿងផ្សំ
 
ក្រូច 1គីឡូ
ទឹកឃ្មុំ 300មីលីលីត្រ
អំបិល 150ក្រាម
ក្រឡកែវ ឬ​ក្រឡប្លាស្ទិច​មួយ
*ការណែនាំ
 
ជំហ៊ាន1 អ្នក​ត្រូវ​ជ្រើសរើស​យក​ក្រូច​ស្រស់ សម្បូរ​ទឹក​ច្រើន។ យក​វា​ទៅ​លាង​ឱ្យ​ស្អាត រួច​ដាក់​ត្រាំ​ក្នុង​ទឹក​អំបិល​រយៈពេល 15នាទី។ អំបិល​នឹង​ទៅ​កម្ចាត់​ជាតិ​ពុល និង​បង្ការ​ពី​បញ្ហា​ផ្សេងៗ​បើ​មាន។ ចុងក្រោយ ស្រង់​ក្រូច​ដាក់​ក្នុង​កញ្ច្រែង​ឱ្យ​ខ្សោះ​ទឹក។
 
ជំហ៊ាន2 ប្រើ​កាំបិត​ហាន់​ក្រូច​ជា​បន្ទះ​ក្រាស់ៗ។ ចំណាំ៖ លាង​ក្រឡ​កែវ​សិន​មុន​នឹង​អ្នកប្រើប្រាស់​វា។
 
ជំហ៊ាន3 ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូល​ទៅក្នុង​ក្រឡ ក្នុង​ស្រទាប់​ក្រូច​នីមួយៗ​ត្រូវ​ចាក់​ទឹកឃ្មុំ និង​បន្ទាប់មក​ទៀត​ដាក់​អំបិល​ចូល។ ធ្វើ​បែប​នេះ​រហូត​ដល់​អស់។
 
ជំហ៊ាន4 អ្នក​ត្រូវ​ប្រើ​សង្កត់​វា​ឱ្យ​ណែន​ល្អ ដូចនេះ​ក្រូច​នឹង​មិន​អណ្តែត​ឡើង​លើ។
 
ជំហ៊ាន5 ចុងបញ្ចប់​គ្រប​គំរប​ក្រឡ​ឱ្យ​ជិត រក្សា​ទុក​នៅ​កន្លែង​ស្ងួត ត្រជាក់ ក្រោយ​រយៈពេល 1ខែ​អាច​ប្រើ​បាន។
 
*វិធី​ប្រើ
 
អ្នក​គ្រាន់តែ​ត្រូវ​ដួស​ទឹក​ក្រូច​ត្រាំ​ខាងលើ 3-5ស្លាបព្រាបាយ​ដាក់​ចូល​ក្នុង​ទឹកក្តៅ​អ៊ុនៗ​ចំណុះ 150មីលីលីត្រ អ្នក​នឹង​ទទួល​បាន​ភេសជ្ជៈ​ដ៏​ឆ្ងាញ់ និង​សម្បូរ​ជីវជាតិ។
 
ទទួលទាន​ភេសជ្ជៈ​នេះ​ជារៀងរាល់​ព្រឹក​ក្រោយ​ពេល​ភ្ញាក់​ពីគេង។ ឬ​អាច​លាយ​ជាមួយ​ទឹក​ផឹក​ពេល​ណា​ដែល​អ្នក​ស្រេក។ *សម្គាល់ បើសិន​អ្នក​ចង់​ដាក់​ទឹកកក​អាច​ដាក់​បាន។ តែ​ចំពោះ​ករណី​អ្នក​ក្អក ផ្តាសាយ ឈឺ​ក គួរ​ញ៉ាំ​ទាំង​ក្តៅ​អ៊ុនៗ។
បន្ត​ប្រើ​រូបមន្ត​មួយ​នេះ​រយៈពេល​ប្រហែល 2សប្តាហ៍ វា​នឹង​ជួយ​សម្រក​ខ្លាញ់​បាន​យ៉ាងល្អ។ ហើយ​ទម្ងន់​របស់​អ្នក​នឹង​ស្រក​បាន​ពី 5-10គីឡូ​ក្នុង​រយៈពេល 1ខែ​នេះ៕
Loading...
Loading...
loading...