វិធីបែបធម្មជាតិងាយៗ មិនថាលោកអ្នកឈឺក្បាលខ្លាំងកម្រិតណាទេ កុំទាញកំប៉ុងថ្នាំ ទាញក្រូចឆ្មារ កាត់ជាពីរកំណាត់ នឹងបានធូរភ្លាមៗ! ជួយស៊ែរបន្តចែកគ្នាដឹងផង!

ពេលស្ត្រេសការងារ ពេលរងសម្ពាធខ្លាំងពីរឿងរ៉ាវនៅជុំវិញខ្លួន ក្បាលរបស់អ្នកចាប់ផ្ដើមឈឺ។ ពិតណាស់ នៅពេលអ្នកឈឺក្បាល រឿងដំបូងដែលអ្នកត្រូវធ្វើគឺទៅឱសថស្ថានដើម្បីទិញថ្នាំបំបាត់ឈឺក្បាល។
ឈឺក្បាលគឺជាអាការៈមួយធ្វើឱ្យអ្នកគិតអ្វីមិនចេញ ហើយភ្លាមៗអ្នកមិនគិតច្រើនទេដឹងតែពីលេបថ្នាំ។ លើកក្រោយប្រសិនបើអ្នកឈឺក្បាល កុំទាន់អាលលេបថ្នាំសាកល្បងក្រូចឆ្មាសិន។
ក្រូចឆ្មាគឺជាផ្លែដែលសម្បូរទៅដោយវីតាមីន C ហើយវាអាចបំបាត់ឈឺក្បាលរបស់អ្នកបាន។ អ្នកគ្រាន់តែកាត់ក្រូចឆ្មា រូចយកទៅត្រដុសថ្ងាសប្រហែល ៥ នាទី ឈឺក្បាលនឹងបាត់ទៅវិញ។
អ្នកឯកទេសខាងអាហារូបត្ថម្ភ និងគ្រូពេទ្យជាច្រើន និយាយថា ការញ៉ាំទឹកក្រូចឆ្មារ មុនពេលអាហារពេលព្រឹក ពិតជាមានប្រយោជន៍ខ្លាំងណាស់ ចំពោះសុខភាពមនុស្សយើង។ ប្រយោជន៍ធំបំផុតនោះ គឺជួយបង្គ្រប់ជាតិទឹក ដល់រាងកាយ និងកម្ចាត់ចោល រាល់កាកសំណល់នានាពីក្នុងខ្លួន។ ក្រូចឆ្មារ គឺជាប្រភពដ៏អស្ចារ្យមួយ នៃជាតិកាល់ស្យូម ប៉ូតាស្យូម ដែក ម៉ាញ៉េស្យូម វីតាមីន A, C និង B កំផ្លេច ជាតិសរសៃ កាបូអ៊ីដ្រាត និងប្រូតេអ៊ីនផងដែរ។
-
ទោះបីជាយ៉ាងណាក៏ដោយ មិនមានមនុស្សច្រើនឡើយ ដែលដឹងអំពីប្រយោជន៍ ដ៏ច្រើនលើសលុប នៅពេលអ្នកញ៉ាំទឹកក្រូចឆ្មារ លាយជាមួយទឹកក្តៅឧណ្ហៗនោះ។
-
ជួយភ្ញោចដល់ការបញ្ចេញទឹកប្រមាត់ ដើម្បីពង្រឹងដល់ការរំលាយអាហារ។ ការញ៉ាំទឹកក្រូចឆ្មារទៀងទាត់ នឹងជួយបំបាត់ជាតិពុល និងសារធាតុគ្រោះថ្នាក់ជាច្រើនក្នុងរាងកាយ និងបង្ការបញ្ហាក្រពះពោះវៀនទៀត។
-
ជាតិសរសៃរបស់ក្រូចឆ្មារ នឹងជួយគ្រប់គ្រង ការឃ្លានអាហារច្រើនៗបាន។ ក្រៅពីនេះ ការប្រើផ្សំគ្នានៃក្រូចឆ្មារ ជាមួយនឹងទឹកក្តៅឧណ្ហៗ រួមជាមួយទឹកឃ្មុំទៀតនោះ នឹងបង្កើតបានជាមជ្ឈដ្ឋានអាល់កាឡាំងក្នុងក្រពះ ដែលអាចបង្កើនល្បឿន នៃការរំលាយជាតិខ្លាញ់ទៀត។
-
ត្រឹមទឹកក្រូចឆ្មារក្តៅឧណ្ហៗមួយកែវ មុនអាហារពេលព្រឹក នឹងជួយសម្អាតឈាម និងពង្រឹងដល់ការលូតលាស់ឡើងវិញ របស់ស្បែកហើយ។
-
វីតាមីន C របស់ក្រូចឆ្មារ នឹងជួយការពារអ្នកពីជំងឺផ្តាសាយ។
-
អាចលាងសម្អាតមាត់ តាមរយៈការភ្ញោចទឹកមាត់កាន់តែច្រើន ដើម្បីសម្លាប់បាក់តេរី បង្កក្លិនមាត់អាក្រក់។
-
ទឹកក្រូចឆ្មារមួយកែវ អាចសម្រួលដល់ pH ក្នុងរាងកាយ កាត់បន្ថយការប្រឈម នឹងជំងឺរលាក។
-
ក្រូចឆ្មារ មានសមត្ថភាពខ្លាំង ក្នុងការសម្លាប់បាក់តេរី ដូច្នេះ វាក៏ល្អបំផុត សម្រាប់ព្យាបាលអាការៈ ជំងឺរលាកក្រពេញអាមីដាល និងរលាកបំពង់ក។ យកល្អ គួរតែញ៉ាំទឹកក្រូចឆ្មារក្តៅឧណ្ហៗ មុនអាហារពេលព្រឹក ដើម្បីបន្ថយការប្រឈម នឹងការរលាកបំពង់ក។
-
ក្រូចឆ្មារ អាចលាងសម្អាតប្រព័ន្ធទឹករងៃ និងរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ។ ដោយសារតែវាសម្បូរជាតិប៉ូតាស្យូម ដូច្នេះ វាក៏អាចកាត់បន្ថយស្ត្រេស គេងលក់កាន់តែស្រួល និងគ្រប់គ្រងសម្ពាធឈាមបានយ៉ាងល្អ៕