តិច​និច​ងាយៗ ដើម្បី​អោយ​កូន​តូចៗ មិន​ងាយ​ឈឺ​

Loading...
loading...

អ្នក​ម្ដាយ​គ្រប់​តែង មាន​កង្វល់​ជាច្រើន នៅពេល​មាន​កូនតូចៗ ហើយ​ត្រូវ​ពិបាកចិត្ដ រឿង​កូន​ងាយ​ផ្តាសាយ​និង​ក្អក​ណាស់ ព្រោះ​ប្រព័ន្ធ​ភាព​ស៊ាំ របស់​ពួកគេ​មិនទាន់ មាន​ភាពរឹងមាំ​នៅឡើយ​។ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ របស់​ទា​រកបាន​នោះដែរ ព្រោះ​លោក​អ្នក​អាច​បង្កើន​ ភាពស៊ាំ​របស់​ក្មេង​បាន​តាមរយៈ ​គន្លឹះ​ខាងក្រោម​នេះ​។

1. ខ្លាញ់​ត្រី​
​ខ្លាញ់ត្រី​ ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ​និង​ជួយ​ដល់​សុខភាព​បេះដូង​ទារក​។ខ្លាញ់ត្រី​ មាន​អត្ថប្រយោជន៍​ច្រើន ជា​ពិសេស​ជួយ​ទប់ស្កាត់​ផ្តាសាយ គ្រុ​នក្តៅ ក្អក​។មុន​នឹង​បញ្ចុក​ត្រី​ដល់​ទារក ត្រូវ​ដក​ឆ្អឹង​ចេញ​ឱ្យ​អស់​សិន​។​

​2. យ៉ា​អួ​
​យ៉ា​អួ​ផ្ទុក​បាក់តេរី​ល្អ ដែល​ជួយ​ដល់​សុខភាព ​ជា​រួម ខណៈ​ជំរុញ​ដល់​ ប្រព័ន្ធ​ភាពស៊ាំ​យ៉ាង​ប្រសើរ​។បន្ថែម​ផ្លែឈើ​ខ្លះ​ដើម្បី​បំពេញ​វីតាមីន និង​ជាតិ​រ៉ែ​។

​3. ផ្តល់​ចំណី​បង្កើន​កម្លាំង​
៦ ខែ​ដំបូង​គឺ​ត្រូវ​បៅ​ទឹកដោះ​ បន្ទាប់មក​ត្រូវ​កិន​បន្លែ ផ្លែឈើ និង គ្រាប់​ធុញ្ញ​ជាតិ​ឱ្យ​ក្មេង​ទទួលទាន​ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ដល់​ក្មេង ព្រោះ​វា​ជា​អាហារ​សម្បូរ ​ដោយ​វីតាមីន​និង​ជាតិ​រ៉ែ ជំរុញ​ដល់​ការលូតលាស់​។

​4. អាំង​ថ្ងៃ​
​ទារក​ក៏​ត្រូវការ​អាំង​ថ្ងៃ​ដែរ​ ដើម្បី​បំពេញ​វីតាមីន D ក្នុង​ខ្លួន ដែល​ជា​វី​តា​មី​ចាំបាច់​ សម្រាប់​ស្រូប​យក​ជាតិ​ដែក​ ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​៕​

 

Loading...
Loading...
loading...