អានប៉ុន្មានចំណុចនេះ បើចង់ទៅដើរលេងថៃអស់​​លុយ​តិចហើយ​សប្បាយ

អានប៉ុន្មានចំណុចនេះ បើចង់ទៅដើរលេងថៃអស់​​លុយ​តិចហើយ​សប្បាយ

Loading...
loading...

ប្រហែលជាមានអ្នកខ្លះកំពុងតែគ្រោងទៅដើរលេងថៃក្នុងពេលឆាប់ៗខាងមុខនេះហើយក៏មិនដឹង។បើសិនប្រិយមិត្តគ្រោងចង់ទៅលេងថៃនាពេលខាង​មុខដោយរីករាយហើយមិនខកចិត្ត យើងខ្ញុំនឹងប្រាប់ពីគន្លឹះខ្លះៗ ដែលអាចឱ្យអ្នកទៅលេងថៃដោយចំណាយកាន់តែតិចនិងដើរកម្សាន្តដោយរីករាយ។

តើត្រូវជិះយន្តហោះឬរថយន្ត
សំនួរមួយនេះគឺអាស្រ័យទៅលើថវិការបស់អ្នកខ្លួនឯង តែនៅពេលអ្នកអានចំណុចណែនាំខាងក្រោមនេះហើយ អ្នកនឹងដឹងថាត្រូវជ្រើសរើសធ្វើដំណើរទៅថៃ​ដោយយន្តហោះឬជិះឡាន៖

*បើជិះយន្តហោះ
-​ ចំណាយច្រើន ខ្ទង់ពី ១៦០ដុល្លារ ទៅជាង ២០០ដុល្លារ តែទទួលបទពិសោធន៍ប្លែកក្នុងជីវិត
- រហ័ស ចំណាយពេលប្រហែល ១ម៉ោង ពីភ្នំពេញទៅបាំងកក
- មិនបាច់អស់ថ្លៃញាំបាយ

សម្រាប់អ្នកដែលមិនធ្លាប់ជិះយន្តហោះឆ្លងប្រទេសពីមុនមក គួរសាកល្បងរសជាតិធ្វើដំណើរតាមយន្តហោះ ព្រោះ វាជាបទពិសោធន៍កម្រស​ម្រាប់​អ្នករាល់គ្នា។ ហេតុអ្វី? សម្រាប់អ្នកមិនធ្លាប់ជិះយន្តហោះនឹងមានអារម្មណ៍ភ័យ បុកពោះ តែក៏រំភើបខ្លាំងពេលឡើងដល់ទ្វារយន្តហោះភ្លាម។

ជាទូទៅការធ្វើដំណើរពីភ្នំពេញទៅបាងកកប្រទេសថៃ ចំណាយពេលលឿនប្រហែលមួយម៉ោងតិចតួចប៉ុណ្ណោះ។ បើអ្នកជ្រើសរើសការជិះយន្តហោះ​ពេលថ្ងៃ អ្នកនឹងអាចទស្សនាទិដ្ឋភាពហោះហើរពីលើពពកសក្បុសលើវេហានិងទិដ្ឋភាពស្រស់ស្អាតលើផែនដី ដែលអ្នកមិនដែលឃើញពីមុនមក តែបើទិដ្ឋភាពពេលយប់វិញកាន់តែប្លែកម្យ៉ាង។

រយៈពេលមួយម៉ោងសម្រាប់អ្នកមិនធ្លាប់ជិះយន្តហោះគឺពិតជាលឿន លឿនពេកដល់ថ្នាក់មិនទាន់ចង់ឱ្យយន្តហោះចុះចតក៏ថាបាន ព្រោះចង់គយគន់​ទេសភាព​ពីលើអាកាសនៅរាងយូរបន្តិច។

បើជ្រើសរើសជិះយន្តហោះ អ្នកត្រូវចាំថា ត្រូវទៅប្រលានយន្តហោះឱ្យបានមុនម៉ោងប្រហែល១ម៉ោងមុនអីទៅ បើអ្នកជិះយន្តហោះលើកដំបូង ដើម្បី Check-in និងឆ្លងកាត់ដំណើរការផ្សេងៗ។ មួយទៀត នៅលើយន្តហោះ គេមានអាហារសម្រាប់អ្នកដំណើរបរិភោគនៅលើ​យន្តហោះហើយ​ពេលកំពុង​ហោះហើរ។

*បើជិះឡាន
- ចំណាយតិច ប្រហែល ២៥ដុល្លារជិះ Direct រហូតពីភ្នំពេញទៅបាងកក<br>
- ប្រើពេលយូរ ប្រហែល ១២ម៉ោង តាមរថយន្តហ្វដ VIP ។

បើអ្នកមានប្រាក់ល្មមប្រហែល ២០០ដុល្លារ អ្នកអាចទៅលេងថៃបាន ២ថ្ងៃ បើអ្នកចេះចំណាយដោយត្រឹមត្រូវ។ បើយោបល់របស់យើងខ្ញុំ គិតថាអ្នកអាច​ជ្រើសរើស​ការធ្វើដំណើរដោយការជិះឡានទៅ ដើម្បីមានប្រាក់ទុកចាយនៅថៃបានច្រើន។

ចំពោះរថយន្តហ្វដ VIP ចំណាយពេលប្រហែលខ្ទង់ ១២ម៉ោងពីភ្នំពេញទៅបាងកក អ៊ីចឹងអ្នកអាចលៃលកពេលចេញដំណើរពីប្រទេសកម្ពុជាតាមការគួរ។ ពេលទិញសំបុត្រឡាន VIP អ្នកត្រូវរកទិញសំបុត្រទៅ Direct ទៅបាងកកតែម្តងទើបអស់តិច។

រឿងដែលអ្នកត្រូវចាំមួយទៀត គឺពេលទៅដល់ច្រកព្រំដែនប៉ោយប៉ែត អ្នកអាចយកវ៉ាល់លីដាក់អ៊ីវ៉ាន់ទៅជាមួយពេល Check-in ចូលប្រទេសថៃ។ សូមប្រយ័ត្នជាមួយអ្នកអូសរ៉ឺម៉កដែលធានាថាដាក់ឥវ៉ាន់អូសជូនអ្នកទៅដល់ច្រកខាងថៃ។

បើអ្នកមានឥវ៉ាន់ច្រើនពិបាកកាន់នឹងដៃ អ្នកអាចជួលអ្នកអូសរ៉ឺម៉កខ្មែរទាំងនោះ តែវាល់លីអ្នកចាំបាច់ត្រូវមានសោចាក់ ដើម្បីកុំឱ្យបាត់បង់របស់របរ​ណាមួយ។

*ពេលទៅដល់ថៃ
ពេលទៅដល់ថៃ បើមានតែ ២០០ដុល្លារ ហើយចង់គេង២យប់ ដើរលេងបានច្រើន និងចង់ចំណាយតិចតែសប្បាយនិងបានទិញអ៊ីវ៉ាន់ច្រើន ត្រូវធ្វើម៉េច?

ចម្លើយអ្នកគឺត្រូវចេះសន្សំសំចៃ។ ចំពោះផ្ទះសំណាក់ធន់ល្មមមានគ្រែ ១គេងបានពីរនាក់ឬអាចដាក់បាន៣នាក់និងមានម៉ាស៊ីនត្រជាក់ ទូរទស្សន៍ ស្ថិតនៅបាងកកម្តុំផ្សារប៉ាទូណាម (Pratunam) មួយយប់ថ្លៃ ២០ទៅ ២៥ដុល្លារ ឬអាចថោកជាងនេះ។កន្លែងទិញឥវ៉ាន់ល្អៗនិងធូរថ្លៃមាននៅ​ផ្សារប៉ាទូណាម និង Big C ជាដើម។

*ពេលដើរលេង
បើទៅដល់ថៃហើយ អ្នកគួរតែសាកភ្លក់ម្ហូបតាមដងផ្លូវនៅស្រុកគេថាតើប្លែកពីស្រុកយើងប៉ុណ្ណា គ្រាន់តែម្ហូបភាគច្រើនសុទ្ធតែហឹរ។ ធ្វើបែបនេះមិនមែនថាដាច់ដាបទេ តែជាវិធីល្អឆ្លាតវៃ សាមញ្ញ ចំណាយតិច ហើយសប្បាយ។ តែបើអ្នកចង់សាកម្ហូបនៅតាមហាងមានម្ហូបឆ្ងាញ់ហើយចំណាយតិច ក៏អាចរកបានដែរនៅម្តុំផ្សារប៉ាទូណាម (Pratunam) បានដែរ ដោយហាងខ្លះមានអ្នកបម្រើជនជាតិខ្មែរដែលជានិស្សិតរៀននៅថៃ ធ្វើការនៅទីនោះដើម្បីបានប្រាក់បន្ថែមផ្គត់ផ្គង់ជីវភាព។

អ្នកក៏អាចជិះរថភ្លើងលើអាកាសជំនួសការជិះម៉ូតូកង់បី និងឡានតាក់ស៊ីជំនួស ព្រោះវាចំណាយតិចនិងរហ័ស។

**ត្រូវចាំ៖ “ទៅដើរលេងក្នុងទីក្រុងស្រុកគេ បើអាចដើរបាន ដើរទៅបើចង់ទៅទីជិត មិនចាំបាច់អីតិចម៉ូតូ អីតិចឡានតាក់ស៊ីទេ”។

 

Loading...
Loading...
loading...