វិធីចិញ្ចឹមត្រីក្រាញ់ក្នុងស្រះប្លាស្ទិច

វិធីចិញ្ចឹមត្រីក្រាញ់ក្នុងស្រះប្លាស្ទិច

Loading...
* ការរៀបចំស្រះ៖
 
– យើងអាចទិញផ្ទាំងកៅស៊ូប្លាស្ទិច និងរៀបចំធ្វើជាបង្គោលគ្រោងឬស្សីដែលមានទំហំ ២មx៤មxកម្ពស់១ម
– ដាក់ទឹកចូលកម្ពស់៥តឹក និងដាក់ចក និងកំប្លោកចូលមួយចំនួន។
 
* ការដាក់កូនត្រីចិញ្ចឹម និងការថែទាំ៖
 
– យកកូនត្រីដែលមានអាយុ ២-៣អាទិត្យ ដាក់កូនត្រីចូលចំនួនប្រមាណ១០០០ ក្បាលក្នុងស្រះនោះ។
– ចំពោះកូនពូជយើងអាចសាកសួររកនៅកន្លែងកសិដ្ឋានបង្កាត់ពូជត្រី ឬសាកសួរនៅមន្ទីជលផល ឬអាចទិញមេ និងបាដែលធំល្អពីទីផ្សារមកចិញ្ចឹមយកពូជកូនដោយខ្លួនឯង។
– ត្រូវផ្លាស់ប្តូរទឹករាល់១អាទិត្យម្តង។
 
* ការឲ្យចំណី៖
 
– ចំណីរបស់វាមានដូចជាកូនក្តាម កង្កែបតូចៗ ប្លង់តុង ជាពិសេសជន្លេនដែលសំបូរទៅដោយប្រូតេអ៊ីន ដែលធ្វើឲ្យត្រីឆាប់ធំធាត់ និងមានសុខភាពល្អ យើងអាចរកបានយ៉ាងស្រួលនៅរដូវវស្សា ។
– យើងអាចដាក់ចំណីឲ្យវា២ដងក្នុងមួយថ្ងៃ ព្រឹក និងល្ងាច។
– រយៈពេល ៦-៧ខែយើងអាចប្រមូលផលបានហើយ។
 
* វិធីផ្សំចំណីបន្ថែម
 
ធាតុផ្សំមាន៖
១. កន្ទក់២បាវជី
២. កាកដូង១បាវជី
៣. សាច់ត្រីម៉ដ្ឋ៦គីឡូក្រាម
៤. សណ្តែកសៀងកិន ៦គីឡូក្រាម
៥. អតិសុខុមប្រាណ EM ១លីត្រ
៦. ស្ករងូ ១គីឡូក្រាម
៧. ប្រេងសណ្តែក១-២លីត្រ។
 
* វិធីធ្វើ៖
 
– លាយធាតុផ្សំពី១-៤ និងប្រេងសណ្តែកចូលគ្នាឲ្យសព្វ។
– លាយអតិសុខុមប្រាណ EM ១លីត្រ និងស្ករងូ ១គីឡូក្រាម ជាមួយទឹក២០លីត្រ ទុករយៈពេល១២ម៉ោង។
– បន្ទាប់មកយកល្បាយទាំងអស់ លាយជាមួយទឹក២០លីត្រខាងលើកូរឲ្យល្បាយសព្វ រួចធ្វើជាគ្រាប់តូចៗដើម្បីដាក់ជាចំណីត្រី។
– ហាលវាឲ្យស្ងួតរយៈពេល២ថ្ងៃយើងអាចយកមកប្រើបានហើយ យើងអាចរក្សាវាទុកប្រើបានរយៈពេល២ខែ។
 
Loading...
Loading...
loading...