ហេតុអ្វីបានជាប៉ូលីសអាចដឹងពីមូលហេតុនៃអគ្គីភ័យ បើឆេះអស់ទៅហើយនោះ?

ហេតុអ្វីបានជាប៉ូលីសអាចដឹងពីមូលហេតុនៃអគ្គីភ័យ បើឆេះអស់ទៅហើយនោះ?

Loading...

តើអ្នកធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាក្រោយពេលដែលមានអគ្គីភ័យឆេះម្តងៗ ប៉ូលីសដែលទៅធ្វើកោសល្យវិច្ច័យនោះ អាចប្រាប់បានថាអគ្គីភ័យនោះបង្កមកពីមូលហេតុបែបនេះ រឺបែបនោះ? តើពួកគាត់ប្រាប់មូលហេតុបានដោយរបៀបណា បើភាគច្រើននៅពេលដែលមានអគ្គីភ័យ អ្វីៗស្ទើរតែក្លាយទៅជាផេះអស់ទៅហើយ?តាមការបកស្រាយពីប៉ូលីសជំនាញដែលជាអ្នកស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យខាងបញ្ហាអគ្គីភ័យនេះបានអោយដឹងថា វិធីធំបំផុតនៃការប៉ានស្មានមូលហេតុគឺធ្វើឡើង ដំបូងបំផុតតាមរយះការសួរសំណួរ។ ការសួរសំណួរជារឿងសំខាន់មួយ ព្រោះមានអគ្គីភ័យមួយចំនួន មូលហេតុគឺដោយសារតែម្ចាស់ផ្ទះភ្លេចបិទហ្គាស ដុតទានរឺធូបចោល រឺក៏ធ្វើការសាករបស់របរអេឡិចត្រូនិចជាដើម។ ករណីបែបនេះ ប៉ូលីសអាចយកតម្រុយពីចម្លើយនោះទៅស្រាវជ្រាវថាវាពិតជាមកពីបែបហ្នឹងមែនក៏អត់?

វិធីសាស្ត្រមួយទៀតដែលអាចប្រើបាន ប្រសិនជាម្ចាស់ទីតាំងដែលមានអគ្គីភ័យនោះមិនអាចចំណាំថាខ្លួនបានធ្វេសប្រហែសអ្វី គេចាប់ផ្តើមធ្វើការវិនិច្ច័យដោយស្វែងរកចំនុចណាដែលចាប់ផ្តើមអគ្គីភ័យនោះមុនគេ។

ដើម្បីរកចំនុចដែលអគ្គីភ័យនោះចាប់ផ្តើមមុនគេ ភាគច្រើនគេតែងតែកត់សម្គាល់ដោយរកមើលកន្លែងដែលឆេះខ្លាំងជាងគេបំផុត។ ភាគច្រើនគេប្រើវិធីនេះ ដើម្បីសិក្សាពីអគ្គីភ័យនៅប្រភេទផ្ទះដែលសាងសង់ពីឥដ្ឋ ជាជាងឈើ ព្រោះប្រសិនជាផ្ទះឈើ ពេលដែលឆេះ ភាគច្រើនណាស់ដែលអាចឆេះអស់។ សម្រាប់ផ្ទះឈើ គេអាចកំណត់ទីតាំងដែលឆេះបំផុតគេបង្អស់ដោយអាចពឹងលើសាក្សី ថាតើពួកគាត់បានឃើញភ្លើងឆេះកន្លែងណាមុនគេ?

ក្រៅពីនោះ គេអាចស្វែងរកកម្ទិចអ្វីមួយដែលនៅសល់ ដែលអាចជាសំណល់បណ្តាលមកពីមានការផ្ទុះ រឺយ៉ាងណា ដើម្បីសិក្សាបន្តទៀត។ ជួនកាល អគ្គីភ័យភាគច្រើនក៏អាចបណ្តាលមកពីបញ្ហាបច្ចេកទេសដូចជា ទុសេរខ្សែភ្លើងជាដើម៕

 

Loading...
Loading...
loading...