មនុស្សជាច្រើនមានអារម្មណ៍ខ្មាស់អៀន ខណៈដែលពួកគេសើចទាំងធ្មេញមានបញ្ហាពណ៌លឿង។ ការដុសធ្មេញធម្មតាមិនអាចសម្អាតភាពកខ្វក់ និងជាតិពណ៌លឿងបានមួយរយភាគរយឡើយ។
ទោះជាយ៉ាងណាមានវិធីសាស្ត្រម្យ៉ាងដែលអាចជួយឲ្យធ្មេញរបស់អ្នកសតាមបែបធម្មជាតិ ដោយគ្មានផលប៉ះពាល់ ឬសារធាតុគីមីដូចផលិតផលមួយចំនួនឡើយ។
ការរៀបចំ៖
ដាក់ម្សៅដុតនំ ១ស្លាបព្រាកាហ្វេនៅក្នុងកូនចានមួយ រួចច្របាច់ក្រូចឆ្មាស្រស់មួយចំណិតចូល ហើយកូររហូតដល់ក្លាយជាល្បាយឡើងពពុះ។
ការអនុវត្ត
ដំបូងត្រូវសម្អាតធ្មេញរបស់អ្នកជាមុនសិន។ បន្ទាប់មកចាប់ផ្តើមយកច្រាស់ដុសសម្អាតជាមួយនឹងល្បាយនេះឲ្យសព្វ រួចទុកឲ្យបាន ១នាទី ទើបលាងសម្អាតជាមួយនឹងទឹកត្រជាក់ធម្មតាជាការស្រេច៕