រូបមន្ត​ធម្មជាតិ​ជួយ​កម្ចាត់​កំណក​កំបោរ​ជាប់​ធ្មេញ ធ្វើ​ឱ្យ​ធ្មេញ​ស បំបាត់​ក្លិន​មាត់

រូបមន្ត​ធម្មជាតិ​ជួយ​កម្ចាត់​កំណក​កំបោរ​ជាប់​ធ្មេញ ធ្វើ​ឱ្យ​ធ្មេញ​ស បំបាត់​ក្លិន​មាត់

Loading...

អ្នក​អាច​រក្សា​សុខភាព​មាត់ ក៏​ដូចជា​ធ្វើ​ឱ្យ​ធ្មេញ​អ្នក​ស​ស្អាត​បាន ដោយ​ប្រើ​ឱសថ​ធម្មជាតិ។ វិធី​មួយ​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត ដោយ​គ្រាន់​តែ​យក​ប្រេង​ដូង ១ស្លាបព្រាបាយ​ខ្ពុរ​មាត់​របស់​អ្នក​រយៈពេល​ពី ១៥-២០នាទី បន្ទាប់​មក​ដុស​ធ្មេញ​របស់​អ្នក​ដូច​តាម​ធម្មតា លទ្ធផល​ទទួល​បាន​ពិត​ជា​នឹក​ស្មាន​មិន​ដល់។

អ្នក​ក៏​អាច​ប្រើ​រូបមន្ត​ធម្មជាតិ​ទាំង ៩យ៉ាង​ទៀត អាច​ជួយ​ឱ្យ​ធ្មេញ​អ្នក​កាន់តែ​ស​ឡើង៖

រូបមន្ត​ទី ១ ស្ត្របឺរី និង​មេម្សៅ​ធ្វើ​នំ

អ្នក​ត្រូវ​ត្រៀម​ផ្លែ​ស្រ្តបឺរី និង​មេម្សៅ​ធ្វើ​នំ​ចូល​គ្នា។ កិន​ផ្លែ​ស្ត្របឺរី​ឱ្យ​ម៉ត់ រួច​ដាក់​ចូល​ក្នុង​មេម្សៅ​ធ្វើ​នំ ១ស្លាបព្រាកាហ្វេ។ ប្រើ​វា​ដុស​ធ្មេញ​របស់​អ្នក។ ប្រើ​វិធី​នេះ​ឱ្យ​បាន ១ដង​ក្នុង ១សប្តាហ៍។

រូបមន្ត​ទី ២ ទឹកខ្មេះ​ប៉ោម និង​មេម្សៅ​ធ្វើ​នំ

លាយ​មេម្សៅ​ធ្វើ​នំ​ជាមួយ​ទឹកខ្មេះ​ប៉ោម​រហូតដល់​វា​មាន​លក្ខណៈ​ដូច​ថ្នាំ​ដុស​ធ្មេញ។ រួច​យក​វា​ដុស​ធ្មេញ​របស់​អ្នក។ ប្រើ​វា​ម្តង​ក្នុង ១សប្តាហ៍។

រូបមន្ត​ទី ៣ ប្រេង​អូលីវ

ខ្ពុរ​មាត់​អ្នក​នឹង​ប្រេង​អូលីវ។ អ្នក​អាច​ប្រើ​វា​ជារៀងរាល់​ថ្ងៃ។ ប្រសិនបើ​អ្នក​មិន​អាច​ស៊ូទ្រាំ​នឹង​រសជាតិ​វា អ្នក​អាច​ដាក់​កូនបាល់​សំឡី​ជ្រលក់​ប្រេង​អូលីវ រួច​ជូត​ធ្មេញ​អ្នក។

រូបមន្ត​ទី ៤ សំបក​ចេក

ប្រើ​សំបក​ចេក​ជូត​ធ្មេញ​របស់​អ្នក។ វា​ហាក់​បី​ដូចជា​ចម្លែក​បន្តិច តែ​មាន​ប្រសិទ្ធិភាព។

រូបមន្ត​ទី ៥ ក្រូចឆ្មា និង​សំបក​ក្រូច

យក​សំបក​ក្រូច​ឆ្មា ឬ​សំបក​ក្រូច​ជូត​ធ្មេញ​របស់​អ្នក។

រូបមន្ត​ទី ៦ អំបិល​លាយ​ថ្នាំ​ដុស​ធ្មេញ

ដាក់​អំបិល​បន្តិច​លើ​ថ្នាំ​ដុស​ធ្មេញ​អ្នក មុន​ពេល​ដុស​ធ្មេញ។ វា​នឹង​ធ្វើ​ឱ្យ​ធ្មេញ​អ្នក​កាន់តែ​ស​ជាង​មុន។

រូបមន្ត​ទី ៧ ញ៉ាំ​ផ្លែ​ប៉ោម

ទទួលទាន​ផ្លែ​ប៉ោម​ជារៀងរាល់​ថ្ងៃ ព្រោះ​ផ្លែ​ប៉ោម​មាន​ប្រសិទ្ធិភាព​ជួយ​សម្អាត​ធ្មេញ។

រូបមន្ត​ទី ៨ កាហ្វេទឹ​កដោះគោ ឬ​តែ​ទឹកដោះគោ

ដាក់​ទឹកដោះគោ​ចូល​ទៅ​ក្នុង​កាហ្វេ និង​តែ​របស់​អ្នក។ ក្រៅពី​ទឹកដោះគោ​ផ្ទុក​សារធាតុ​កាល់ស្យូម តែ​ទឹកដោះគោ​ក៏​អាច​ជួយ​កម្ចាត់​ស្នាម​ប្រឡាក់​លើ​ធ្មេញ​ផង​ដែរ។

រូបមន្ត​ទី ៩ កាត់បន្ថយ​ការទទួលទាន​កាហ្វេ និង​ស្ករស

កាត់បន្ថយ​ការទទួលទាន​កាហ្វេ និង​តែ ក៏​ដូចជា​ភេសជ្ជៈ​ប៉ូវកម្លាំង​ដែល​មាន​ផ្ទុក​ជាតិស្ករ​ច្រើន ព្រោះ​វា​នឹង​ប៉ះពាល់​ដល់​ធ្មេញ៕

 

Loading...
Loading...
loading...