របៀប​​សង្កេត​មើល​ស្វាមី​របស់​អ្នក​មាន​ចិត្ត​ស្មោះ​ត្រង់ ឬ​ក៏អត់!

loading...
ភរិយា​ជា​ច្រើន​តែង​តែចង់​ដឹង​ថា តើ​ការ​សម្រេច​ចិត្ត​រៀបការ​ជា​មួយស្វាមី​របស់​នាង​ជា​ការ​សម្រេច​ចិត្តមួយ​ដែល​ត្រឹម​ត្រូវ​ដែរ​ទេ។ នៅ​ពេល​ស្វាមី​ផ្តល់​ភាព​ស្មោះត្រង់​គ្រប់​គ្រាន់ និង​ការ​រស់​នៅ​ជា​មួយ​គ្នា នោះ​នឹង​ធ្វើ​ឱ្យ​ជីវិត​របស់​ភរិយា​កាន់តែ​មាន​ភាព​ស្រស់​បំព្រង។ ប៉ុន្តែ​ បើស្វាមី​មិន​ស្មោះ​ត្រង់​នឹង​ភរិយា​នឹង​មាន​រឿង​អ្វី​កើត​ឡើង? ដំបូង​ឡើយ ដើម្បី​ឱ្យដឹង​ថា​ស្វាមី​របស់​អ្នក​ស្មោះត្រង់ ឬមិន​ស្មោះត្រង់​នឹង​អ្នក ត្រូវ​សង្កេត​មើល​ឥរិយាបទ​មួយ​ចំនួន។
 
គាត់​បង្ហាញ​ក្តីព្រួយ​បារម្ភ​ទាំង​អស់​តាម​រយៈសកម្មភាព​របស់​គាត់
តើអ្នក​ឆ្ងល់​ដែរទេ​ថា ត្រូវ​ធ្វើដូច​ម្តេច? ស្វាមី​ដែល​មាន​ភាព​ស្មោះត្រង់​តែង​តែ​ព្រួយ​បារម្ភ​ពីភរិយា​របស់​គាត់ជា​និច្ច។ គាត់​ព្យាយាម​ធ្វើ​អ្វីគ្រប់យ៉ាង​ដើម្បី​អ្នក។ អ្នក​នឹង​ងាយ​ដឹង​តាមរយៈ​សកម្មភាព​របស់​គាត់។ តែ​អ្នកត្រូវ​ចងចាំ​ការ​ពិត​ថា ស្វាមី​ស្មោះត្រង់​មួយ​ចំនួន​មិន​បង្ហាញ​ក្តីស្រឡាញ់​របស់​គាត់​តាមរយៈ​ពាក្យ​សម្តី​ឡើយ។
 
គាត់​តែងតែ​គិត​អំពីសុខុមាលភាព​របស់​ភរិយា និង​កូនៗ​ជានិច្ច
តើស្វាមី​របស់​អ្នក​យក​ចិត្តទុក​ដាក់​នឹង​កូនៗ​ ដែរទេ? តើ​គាត់​បាន​ចំណាយ​ពេល​វេលា​ច្រើន​លេង​ជា​មួយ​កូនៗ និង​ជួយធ្វើ​កិច្ចការ​ផ្ទះ​កូនៗ​ដែរ​ទេ? បើ​អ៊ីចឹង​មែននោះ គ្រួសារ​នឹង​មាន​សុភមង្គល។ តើគាត់​ធ្លាប់​បាន​ជួយ​ការងារ​ផ្ទះ​បាយ​អ្នក​ដែរ​ទេ? តើគាត់​ប្រញាប់​ប្រញាល់​រកឱសថ​ព្យាបាល នៅ​ពេល​អ្នក​គ្រុនក្តៅ​ដែរ​ទេ? ទាំង​អស់​នេះ បង្ហាញ​ពី​ភាព​ស្មោះ​ត្រង់​របស់​គាត់។ អ្នក​ពិត​ជា​មាន​សំណាង​ដែល​បានស្វាមី​បែប​នេះ។
 
គាត់​មិន​រវីរវល់​នឹង​មិត្តរួម​ការងារ​ដែល​មក​ញ៉ែគាត់
តើស្វាមី​របស់​អ្នក​សង្ហារ​ដែរ​ទេ? តើមនុស្ស​ស្រី​ចូល​ចិត្ត​សម្លឹង​មើល​គាត់​ដែរ​ទេ? ប្រសិន​បើ​គាត់​មិន​រវីរវល់​នឹង​ការផ្តល់​ឱ្យ​ពីមនុស្ស​ស្រី​ដទៃទេ​នោះ វា​អាច​បញ្ជាក់​បាន​ថា​នេះ​ជាភាព​ស្មោះ​ត្រង់​របស់​គាត់។ ស្វាមី​ដែល​មាន​ភាព​ស្មោះត្រង់​នឹងមិន​ដែល​ចាប់​អារម្មណ៍​នឹង​ការ​ធ្វើ​ឱ្យ​រឿងថោក​ទាប​ជា​មួយ​មនុស្ស​ស្រី​ផ្សេង​ឡើយ។ ពិភព​លោក​របស់​គាត់​មាន​តែ​ភរិយា​របស់​គាត់​តែ​ម្នាក់​គត់។
 
គាត់​ក្រៀមក្រំ​ចិត្ត ប្រសិន​បើអ្នក​ព្យាយាម​ចង់​បែក​ពី​គាត់
នេះជា​សញ្ញា​មួយ​បញ្ជាក់​ពី​ភាព​ស្មោះត្រង់​របស់​ស្វាមី។ ប្រសិន​បើ​អ្នក​ព្យាយាម​ដើរ​ចេញ គាត់​នឹង​សុំឱ្យ​អ្នក​កុំចាក​ចេញ​ពីគាត់។ គាត់​​អាច​និង​ធ្វើ​រឿង​អ្វី​ដែល​ឆ្កូតៗ​ប្រសិន​បើ​គ្មាន​អ្នក។ នេះជា​អ្វី​ដែល​បញ្ជាក់​ពី​ភាព​ស្មោះត្រង់​របស់​ដៃគូ​អ្នក៕
 

loading...