មូល​ហេតុ ដែល​ធ្វើ​ឱ្យ​មនុស្ស​ស្រី​មិន​អាច​ទទួល​យក​ការ​រួម​ភេទ​បាន

loading...
ការ​ឈឺ​ចាប់​ក្នុង​ពេល​រួមភេទ ឬ​ក្រោយ​ពេល​រួមភេទ​អាច​ផុស​ចេញ​ពី​មូល​ហេតុខាង​រូប​កាយ ឬខាង​សតិ​អារម្មណ៍។ ស្ត្រី ២ ភាគ ៣ ជួប​ប្រទះ​នឹង​ការ​ឈឺ​ចាប់​ក្នុង​ពេល​រួមភេទ និង​ក្រោយ​ពេល​រួមភេទ ប៉ុន្តែ​ប្រសិន​បើ​ការ​ឈឺ​ចាប់​នៅ​តែ​​មិន​ព្រម​បាត់ នឹង​ធ្វើ​ឱ្យ​ការ​រួមភេទ​លែង​មាន​ក្តីសុខ​ដូច​ជា៖ មាន​ការ​ឈឺចាប់, ក្រហាយ…បញ្ហានេះ​នឹង​ធ្វើ​ឱ្យ​លែង​មាន​ចំណង់​ខាង​ផ្នែក​អារម្មណ៍ និង​រាង​កាយ។ ប៉ុន្តែ​​បញ្ហា​ទាំង​អស់​​នេះ អ្នក​​អាច​ព្យាបាល​​វា​​បាន​​ ព្រោះ​អារម្មណ៍ដែល​អ្នក​គិតថា​ឈឺចាប់ មិន​មែន​បណ្តាល​មក​ពី​ការ​រុក​ចូល​ទៅ​ក្នុង​ទ្វារ​មាស ឬរន្ធ​ប្រដាប់ភេទ​ជ្រៅ​ពេក​នោះ​ទេ។ ការ​ឈឺ​ចាប់​ទ្វារមាស​អាច​បញ្ឈប់​ការ​រួមភេទ​បាន​បណ្តាល​មក​ពីមូល​ហេតុ​ដូច​ជា៖
 
១. ខ្វះទឹករំអិល
ក្នុង​ពេល​រួម​ភេទ ស្ត្រី​ជា​អ្នក​ផលិត​ទឹក​រំអិល​ពី​ធម្មជាតិ​នៅ​ក្នុងទ្វារ​មាស​ដើម្បី​ត្រៀម​សម្រាប់​ការ​បញ្ចូល​លឹង្គ​របស់​បុរស។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ជា​ច្រើន​សប្តាហ៍​ក្រោយ​ពេល​សម្រាល​កូន ឬ​ក្រោយ​ពេល​អស់​រដូវ ជា​ធម្មតា​ធ្វើ​ឱ្យ​មាន​បំលាស់​ប្តូរ​អ័រម៉ូន​ក្នុង​រាង​កាយ​ស្ត្រី​ដែល​អាច​ប៉ះពាល់​ដល់​ការ​ផលិត​ទឹក​រំអិល។ ទឹក​រំអិល​មិន​បាន​ផលិត​ទុក​ជា​មុន​ជា​បញ្ហា​ធ្វើ​ឱ្យទ្វារ​មាស​ស្ងួត, ធ្វើ​ឱ្យ​ស្ត្រី​ឈឺ​ចាប់ ឬរលាក។ ដើម្បី​ព្យាបាល​ស្ថាន​ភាព​នេះ គូស្នេហ៍​ទាំង ២ អាច​ប្រើ​ប្រាស់​ប្រេង​រំអិល។
 
២. មេរោគក្នុងទ្វារមាស
មេរោគ​ក្នុង​ទ្វារ​មាស​មានដូចជា៖ វីរុសតូចៗ បាក់តេរី និង​មេរោគ​ផ្សិត។ ទោះ​ជា​យ៉ាង​ក៏​ដោយ​មូល​ហេតុបណ្តាល​មក​ពី​មេរោគ​ក្នុង​ទ្វារ​មាស​​អាច​បង្ក​​ការ​ឈឺ​ចាប់ និង​មិន​សុខ​ស្រួល​ក្នុង​ពេល​រួមភេទ ឬ​ក្រោយ​ពេល​រួមភេទ​ដូចជា​ធ្វើឱ្យ៖ មាន​កន្ទួល, ក្រហាយ, ហូរ​ទឹក​កាម​ខុស​ប្រក្រតី, មាន​ក្លិន​អាក្រក់…ប្រសិន​បើ​អ្នក​សង្កេត​ឃើញ​ថា មាន​អ្វី​កើត​ឡើង​មិន​ប្រក្រតី​ក្នុង​រយៈ​ពេល ១ ទៅ ២ ថ្ងៃ​ដោយ​គ្មាន​សញ្ញា​អ្វី​អាច​បដិសេធ​បាន យក​ល្អ​អ្នក​គួរ​ទៅ​ជួប​នឹង​អ្នក​ជំនាញ៕
 

loading...