រាង​កាយ​ល្អ​ឥត​ខ្ចោះ​របស់​បុរស ៥ ចំណុច ដែល​ធ្វើ​ឱ្យ​ស្រី​ៗ​ពេញ​ចិត្ត​បំផុត

រាង​កាយ​ល្អ​ឥត​ខ្ចោះ​របស់​បុរស ៥ ចំណុច ដែល​ធ្វើ​ឱ្យ​ស្រី​ៗ​ពេញ​ចិត្ត​បំផុត

Loading...
loading...
តើ​ចំណុចណា​ខ្លះ​នៃ​រាងកាយ​របស់​បុរស ដែល​ធ្វើ​ឱ្យ​ស្រី​ពេញ​ចិត្ត​ខ្លាំង​បំផុត ? សំនួរ​មួយ​នេះ​មាន​បុរស​ជា​ច្រើន​នៅ​តែ​មាន​ចម្ងល់ ហើយ​ចង់​ដឹង​ចម្លើយ​ដើម្បី​កែប្រែ​ខ្លួន​ឱ្យក្លាយ​ទៅ​ជា​បុរស​ម្នាក់​ដែល​មាន​ភាព​ទាក់​ទាញ​សម្រាប់​ស្រីៗ។ តាម​ពិតទៅ​ចំណុច​ដែលស្រី​ៗពេញ​ចិត្ត​បំផុត​គឺ ស្មា, ដើម​ទ្រូង, ដើម​ដៃ, ដៃ និង​កំប៉ះ​គូថ ព្រោះ​ពួក​គេ​យល់​ថា បុរស​ដែល​មាន​រាង​កាយ​បែប​នេះ​ អាច​បង្ហាញ​ពី​ភាព​រឹង​មាំ និង​មាន​កម្លាំង​ខ្លាំង​អាច​បំពេញ​បំណង​ស្រីៗ​បាន។
 
១. ស្មា​ធំ​ទូលាយ
នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​រាង​កាយ​បុរស ដែល​អាចមាន​ភាព​​ទាក់​ទាញ​សម្រាប់​ស្រី​​ៗ។ បុរស​ដែលមានស្មា​ធំទូ​លាយ គឺ​ជា​សញ្ញា​មួយ​បង្ហាញ​ប្រាប់​ថា​ ជា​មនុស្ស​ដែល​​មាន​កម្លាំង​គ្រប់​គ្រាន់​អាច​​ឱ្យ​មនុស្ស​ស្រីពឹង​ពាក់​បាន។ ស្ត្រី​ម្នាក់​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ធ្វើ​ការ​ស្ទង់​មតិ​បាន​និយាយថា (នាង​ចូល​ចិត្ត​​បុរស​ដែល​មាន​ស្មាធំ រាល់​ពេល​ដែល​នាង​ដាក់​ដៃ​លើ​ស្មា​របស់​គាត់ នាងមាន​អារម្មណ៍​ថារីករាយ​ខ្លាំង​ណាស់)។
 
២. ដើម​ទ្រូង
គ្រប់​បុរស​ទាំង​អស់តែង​តែ​​សម្លឹង​មើល​ត្រង់​ដើម​ទ្រូង​ស្ត្រីៗ មិង​ថា​ដើម្បី​ពិត ឬ​ក្លែង​ក្លាយ​នោះទេ។ ប៉ុន្តែ​ក៏​មាន​ស្ត្រី​មួយ​ចំនួន​ ក៏ចូល​ចិត្ត​​សម្លឹង​មើល​ដើម​ទ្រូង​ប្រុស​ៗ​វិញដែរ ក្នុង​ន័យ​ពិចារណា​ថា​ជា​បុរ​ស​ម្នាក់​នោះ​ខ្លាំង​ពិត​ប្រាដក ឬ​ទន់​ខ្សោយ។ ស្ត្រី​ជា​ច្រើន​តែង​តែ​ស្រមៃ​ចង់​ជួប​​បុរស​ម្នាក់​ដែលមាន​ដើម​ទ្រូង​ហាប់​ណែន​ ហើ​យ​បង្ហាញ​ដុំសាច់​នៅ​ពេល​ពាក់​អាវ​យឺត។
 
៣. សាច់​ដើមដៃ
សាច់​ដុំ​ដៃគឺ​ជា​ផ្នែក​មួយ​ផ្សេងទៀត​នៃ​រាង​កាយ​បុរស ដែល​មាន​ភាព​ទាក់​ទាញ​សម្រាប់​ស្រីៗ។ នេះ​អាច​បញ្ជាក់​ថា​ ជា​បុរស​ដែល​មាន​សុខភាព​ល្អ។ មនុស្ស​ប្រុស​ដែល​មាន​រាង​កាយ​បែប​នេះ គឺជា​អ្វី​ដែល​មនុស្ស​ស្រី​មួយ​ចំនួន​ប្រាថ្នា​ចង់​បាន ព្រោះ​គេយល់ថា​បុរស​បែប​នេះអាច​ផ្តល់មក​នូវ​ភាព​កក្តៅ​បំផុត​នៅ​ពេល​ដែល​ពួកគេ​ឱប​នៅ​ដៃ។
 
៤ ដៃ
ស្ត្រី​មួយ​ចំនួន​​និយាថា ដៃ​អាច​បបង្ហាញបាន​យ៉ាង​ច្បាស់​អំពើ​លក្ខណៈ​បុរស​ម្នាក់។ ព្រោះ​ដៃ​អាច​បញ្ជាក់​ពី​របៀប​រស់​នៅ ស្អាត ឬ​កខ្វក់​ ចេះ​មាន​ការ​ប្រុង​ប្រយ័ត្ន ឬ​មិន​ប្រុង​ប្រយ័ត្ន..ដូច្នេះ​ប្រសិន​បើ​បុរសធំ ហើយ​ស្អាត គឺ​ជា​ចំនុណ​មួយ​ដែល​​មនុស្ស​ស្រី​ត្រូវ​បាក។
 
៥.គូទ
បើ​និយាយ​ពីស្រី​ៗដែល​មាន​គូទ​មូលហាប់​ណែន ជា​មនុស្ស​​ដែល​មាន​រាង​សិច​ស៊ី ស្លៀក​ខោរឹប​ក៏​កាន់​តែ​ស្រស់​ស្អាត។ ចំណែក​ឯ​ប្រុសៗ​ក៏​ដូចគ្នា​ដែរ គូទ​ដែល​មាន​សាច់​ហាប់​ណែន អាច​បង្ហាញ​ពួក​គេ​មាន​រាង​កាយ​មាំ​មួន​ដោយ​ឆ្លង​កាត់​ការ​ហាត់​ប្រាណ តែ​ប្រសិន​បុរស​ដែល​មាន​គូទ​ស្វិត​ គឺ​ពិត​ជា​ពិបាក​ធ្វើ​ឱ្យ​ស្រី​ៗ​មាន​ភាព​ទាក់​ទាញ​ណាស់៕
 
Loading...
Loading...
loading...