ប្រើ​តិចនិច​៦ចំណុច ដើម្បី​ទាក់​ទាញ​ចិត្ត​គូស្នេហ៍

Loading...
loading...
ការ​ធ្វើ​ឱ្យដៃ​គូ​​របស់អ្នក​អត់ទ្រាំ​មិន​បាន​ជា​ផ្នែក​មួយ​សំខាន់​បំផុត​នៃ​ទំនាក់​ទំនង​ស្នេហា។ មាន​តិច​និច​ជា​ច្រើន​ដើម្បី​ទាក់​ទាញ​បុរស​ដែល​អ្នក​ស្រឡាញ់ ហើយ​តិច​និច​ទាំង​នោះ​កើត​ចេញ​ពី​ការ​ស្ទាប​អង្អែល ឬ​ក៏​ធ្វើ​អ្វី​ផ្សេង​ទៀត។ នៅ​ក្នុង​អត្ថបទ​នេះ យើង​បាន​រក​ឃើញ​ពី​តិច​និច​ទាក់​ទាញ​ចិត្ត​ដៃ​គូរ​បស់​អ្នក​ដោយ​មិន​ចាំបាច់​ស្ទាប​អង្អែល​គេ។ អាច​និយាយ​បាន​ថា​ខាង​ក្រោម​នេះ​ ជា​ការ​ពណ៌​នា​តិច​និច​ដើម្បី​ទាក់​ទាញ​ចិត្ត​គូ​ស្នេហ៍​ដោយ​ប្រើ​តិច​និច​ងាយៗ ដើម្បី​ធ្វើ​ឱ្យ​គេ​មាន​សម្រើប។
 
ធ្វើខ្លួនឱ្យបានស្អាត
តិច​និចងាយៗ​មាន​ប្រសិទ្ធ​ភាព​បំផុត​ដើម្បី​ទាក់​ទាញ​បុរស​គឺ​ត្រូវ​ធ្វើ​ខ្លួន​ឱ្យ​បាន​ស្អាត​ជា​និច្ច។ នេះ​រួម​ទាំង​មាន​អនាម័យ​ល្អ​នៅ​ក្នុង​ជីវិត​យើង ហើយ​នឹង​ភាព​ស្រស់​ស្រាយ​គ្រប់​ពេល​វេលា។
 
ភ្នែក
ភ្នែក​ទាំង​គូ​របស់​អ្នក​អាច​បង្ហាញ​ពី​អត្ថន័យ​ដ៏​ជ្រាល​ជ្រៅ និង​អាច​​ទាក់​ទាញ​អារម្មណ៍​របស់​​ដៃ​គូ​បាន​។ ដូច្នេះ​ត្រូវ​ចេះថែ​រក្សា​ភ្នែក​ឱ្យបាន​ល្អ និង​ស្រស់​ស្អាត​បំផុត ជា​ពិសេស​កុំ​ឱ្យ​មាន​អាការៈ​​ហើម​នៅ​ខាង​ក្រោម​ភ្នែក។
 
សំលេងរបស់អ្នក
សម្លេង​ជា​តិច​និច​អស្ចារ្យ​បំផុត​ដើម្បី​ទាក់​ទាញ​ដៃ​គូ​របស់​អ្នក។ សំលេង​ដែល​និយាយ​ចេញមក​ត្រូវ​តែ​ស៊ិច​ស៊ី។ ត្រូវ​ប្រាកដ​ថា​សំលេង​ដែល​និយាយ​ចេញ​មក​ពិត​ជា​មាន​ភាព​ទាក់​ទាញ។
 
ជើងរបស់អ្នក
ប្រើ​ឡេ​រក្សា​សំណើម ទន់​រលោង និង​ថែរក្សា​ជើង​ឱ្យបាន​ស្អាត។ ត្រូវ​ប្រាកដ​ថា​ពេល​គាត់​បាន​ជួប​អ្នក ជើង​របស់​អ្នក​មើល​ទៅ​មាន​ភាព​ស្រស់​ស្អាត។
 
បបូរមាត់ត្រូវស្អាតបំផុត
ត្រូវ​ផ្តល់​ភាព​ចាំបាច់​លើ​បបូរ​មាត់​អ្នក​ជា​សំខាន់។ ក្រែម​លាប​បបូរ​មាត់​ជា​របស់​ចាំ​បាច់​បំផុត​ដើម្បី​ទាក់​ទាញ​បុរស​របស់​អ្នក តែ​ត្រូវ​ចាំ​ថា​ការ​ប្រើ​ក្រែម​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​គេ​ផ្លាស់​ប្តូរ​ចិត្ត​បាន។ ការ​ប្រើ​ក្រែម​រលោង​ជា​ជម្រើស​ល្អ​បំផុត។
 
សម្លៀកបំពាក់របស់អ្នក
ជា​ចុង​ក្រោយ​បង្អស់​គឺ​សម្លៀក​បំពាក់​របស់​អ្នក។ សម្លៀក​បំពាក់​ស្អាតៗ​ជាតិ​ចនិច​ប្រសើរ​បំផុត​ដើម្បី​ទាក់​ទាញ​ដៃ​គូរបស់​អ្នក៕
 
Loading...
Loading...
loading...