កុំទម្លាប់​ធ្វើរឿងទាំង​នេះ ​បើមិន​ចង់ឱ្យ​ការ​បង្កាត់​ភ្លើង​ស្នេហ៍​បរាជ័យ!

Loading...
អ្នក​ប្រហែល​ជាពូកែ​នឹង​ការ​រួមភេទ។ ​ប៉ុន្តែ​មានរឿង​រ៉ាវមួយ​ចំនួន​ដែល​អ្នកអាច​ធ្វើមុន​ពេល​រួមភេទ​ ហើយ​អាច​បំផ្លាញ​ដល់​អារម្មណ៍។ ​ក្នុង​ពេល​មាន​សម្រើប​ផ្លូវភេទ​ឡើង ​អ្នកបែរ​ជាបញ្ចប់​វាទៅវិញ​ ដោយ​សារតែ​ទម្លាប់​មួយ​ចំនួន​នេះ។ ​ទម្លាប់​មុន​ពេល​រួមភេទ​ទាំងនេះ​ អាច​ងាយ​នឹងឆ្លង​មេរោគ​តាម​រយៈ​ការ​រួមភេទ។
 
ប្រសិនបើអ្នក​ចង់​ឱ្យអ្វីៗ​ប្រព្រឹត្ត​ទៅបាន​ល្អ និងមាន​ក្តីសុខ​បំផុត​នោះ ​អ្នកត្រូវ​បញ្ឈប់​ការធ្វើ​រឿងទាំង​នេះមុន​ពេល​បង្កាត់​ភ្លើង​ស្នេហ៍៖
 
១. គេចវេសពីការងូតទឹក
វត្តមាន​នៃបាក់តេរី​ក្រោម​ស្បែក​អាអូនតូច​បណ្តាល​ឱ្យ​ឆ្លង​មេរោគ​ក្នុង​តម្រង​នោម។ ​នេះអាច​ជារឿង​មិនល្អ​ចំពោះ​គូស្នេហ៍​អ្នក។ ​ការលាង​សម្អាត​អាអូនតូច​អាច​ជួយ​កាត់​បន្ថយ​ឱកាស​នៃការ​ឆ្លង​មេរោគ។
 
២. ការប្រើឧបករណ៍​សម្រើប​ដែល​កខ្វក់
បាក់តេរី​នៅលើ​ឧបករណ៍​សម្រើប​ដែល​មិនទាន់​បាន​សម្អាត អាច​បណ្តាល​ឱ្យឆ្លង​មេរោគ។ ​អ្នកគួរ​តែលាង​សម្អាត​ឧបករណ៍​សម្រើប​ក្រោយ​ពេល​ប្រើប្រាស់​វារួច។
 
៣. អាហារហឹរ
អ្វីដែលអ្នក​ញ៉ាំជា​អ្វីដែល​អ្នកភ្លក់។ ប្រសិន​បើអ្នក​ចង់បង្កាត់​ភ្លើងស្នេហ៍​ជាមួយ​អ្នក​ណាម្នាក់, ​ត្រូវចៀស​វាង​ការ​ញ៉ាំ​អាហារ​ហិរ។
 
៤. ញ៉ាំអាហារនៅ​ពេល​លេង និងស្ទាប​អង្អែល
ឱ្យ​តែមាន​ក្រែម និងទឹក​ជ្រលក់​សូកូឡា, អ្នកមិន​អាច​មាន​ក្តីសុខបាន​ឡើយ។ ​ប៉ុន្តែ​តាម​ការពិត ​វាប្រឡាក់​ពិបាក​នឹង​សម្អាត ​ហើយ​អាហារ​ក៏អាច​បណ្តាល​ឱ្យឆ្លង​មេរោគ​ផ្សិត​ផងដែរ ​នៅពេល​វានៅក្បែរ​តំបន់​សម្រើប។
 
៥. ស្រវឹងខ្លាំងពេក
ការស្រវឹងធ្វើឱ្យ​អសមត្ថភាព​ផ្លូវភេទ។ នៅពេល​បុរស​ស្រវឹង​ពិបាក​នឹង​សម្រេច​ទឹកកាម​ ហើយ​មនុស្ស​ស្រីវិញ​ត្រូវការ​ជម្រុញ​ច្រើន ​ដើម្បី​ឈាន​ដល់​ចំណុច​កំពូល។
 
៦. ការប្រើទឹក​ខ្ពុល​មាត់ និងច្រាស​ដុសធ្មេញ​អេឡិចត្រូនិច
ការប្រើច្រាសដុស​ធ្មេញ​អេឡិចត្រូនិច និងទឹក​ខ្ពុល​មាត់​ធ្វើឱ្យ​អ្នកងាយ​ឆ្លង​មេរោគ​តាម​រយៈ​ការរួម​ភេទ។​ ឧបករណ៍​សម្អាត​ធ្មេញ​ទាំងពីរ​មុខនេះ​ អាចប៉ះ​ពាល់ដល់​អញ្ចាញ​ធ្មេញ ​ព្រោះវា​មិនមែន​ជា​របស់ល្អ​ឡើយ។ ​អ្នកអាច​ឆ្លង​មេរោគ​តាមរយៈ​ការរួមភេទ​ដោយ​ប្រើមាត់។
 
៧. ការប្រើទឹករំអិលជាតិម៉ុងតុល
អ្នកអាចនឹងទទួល​បាន​អត្ថប្រយោជន៍​ពីវា ដោយ​វាធ្វើឱ្យ​អ្នកមាន​ក្តីសុខ ​នៅពេល​អ្នក​នៅក្មេង។ ​ប៉ុន្តែ​ស្ត្រី​ចាស់​អាច​រងការ​ប៉ះពាល់​ដោយ​រោលកន្ទួល ​ព្រោះ​ពេលនេះ​ជាលិកា​ទ្វារមាស​ស្តើង ​ធ្វើឱ្យ​វា​ងាយនឹង​ប្រតិកម្ម។
 
៨. ដាក់ស្រោមអនាម័យក្នុងកាបូបរបស់អ្នក
កាបូបរបស់អ្នកជាកន្លែងកខ្វក់ មិនល្អ​សម្រាប់​ដាក់​ស្រោម​អនាម័យ​ឡើយ។ ​រាងកាយ​របស់អ្នក​នឹង​បង្កើន​កម្តៅ​ស្រោម​អនាម័យ ​នៅពេល​អ្នកដាក់​កាបូប​ក្នុង​ហោប៉ៅ​របស់អ្នក ​ដែលអាច​ធ្វើឱ្យ​ស្រោម​អនាម័យ​ថយ​គុណភាព, ​ធ្វើឱ្យ​វាលែង​មាន​ប្រសិទ្ធភាព។
 
៩. ការកោររោមប្រដាប់ភេទ មុនពេលរួមភេទ
ស្បែករបស់អ្នក​នឹងរោល​កន្ទួល ប្រសិន​បើអ្នក​កោររោម​ត្រង់តំបន់​ឯកជន​មុនពេល​រួមភេទ ​ហើយ​ថាម​ពល​ផ្លូវភេទ​នឹងចុះ​អន់ថយ។ ​ស្បែក​របស់អ្នក​ងាយនឹង​ឆ្លង​មេរោគ​តាម​រយៈ​ការរួមភេទ។ ​អ្នក​គួរតែ​កោរវា​នៅ​ពេល​យប់​មុន​ថ្ងៃរួមភេទ​ជំនួសវិញ។
 
១០. មើលរំលងការលេង និងស្ទាប​អង្អែលគ្នា
នៅពេលមនុស្សស្រី​មាន​អារម្មណ៍​ពុះកញ្ជ្រោល, នាងនឹង​បង្កើត​ទឹក​រំអិល​ដោយ​ខ្លួនឯង។ ​អ្នកត្រូវ​ប្រើទឹក​រំអិល ​ព្រោះអ្នក​មិនបាន​ចំណាយ​ពេល​លេង ​និងស្ទាប​អង្អែល​នាង។ ​ប្រើពេល​វេលាខ្លះ​ធ្វើឱ្យ​នាង​មាន​អារម្មណ៍​ពុះកញ្ជ្រោល ​អ្នកនឹង​មានក្តី​សុខខ្លាំង៕
 

Loading...
ព័ត៍មានតាមប្រតិទិន
Loading...