បុរស​អសមត្ថភាព​ផ្លូវភេទ!! ថ្នាំសម្រើប​នេះ​អាច​ជួយ​អ្នក​បាន

បុរស​អសមត្ថភាព​ផ្លូវភេទ!! ថ្នាំសម្រើប​នេះ​អាច​ជួយ​អ្នក​បាន

ប្រសិនបើ​អ្នក​ចង់​បង្កើត​ថ្នាំសម្រើប​នៅផ្ទះ​ដោយ​ខ្លួនឯង អ្នក​នឹង​ត្រូវការ​ធាតុផ្សំ​សំខាន់ៗ 2មុខ​ដែល​មាន​លក់​តាម​គ្រប់​ហាងគ្រឿងទេស។ សមាសធាតុផ្សំ​ទាំងនេះ ជា​ថ្នាំ​សម្រើបតណ្ហា​ដ៏​មាន​សក្តានុពលបំផុត។
 
ថ្នាំសម្រើប ជា​ឱសថ​សម្រាប់​បុរស ជួយ​បង្កើន​មុខងារ​ផ្លូវភេទ និង​រឿងលើគ្រែ។ មាន​មនុស្ស​តិចណាស់​ដែល​ដឹងពី​អាថ៌កំបាំង​មួយ​នេះ​ថា វា​ក៏​អាច​ធ្វើ​ដោយ​ខ្លួនឯង​នៅផ្ទះ​បាន។
 
គ្រឿងផ្សំ​ចាំបាច់​មាន៖
  • ឪឡឹក
  • ក្រូចឆ្មា
ឪឡឹក​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ផ្សេងៗ និង​សារធាតុ​សម្រើប​រួមទាំង ស៊ីទ្រូលីន និង​លីកូផេន។ អ្នក​មិន​គួរ​បន្ថែម​ស្ករស អំបិល ម្ទេស ឬ​រសជាតិ​អ្​វីផ្សេង​ទៅក្នុង​វា​ឡើយ ព្រោះ​វា​អាច​កាត់បន្ថយ​ភាពខ្លាំង​របស់​ធាតុផ្សំ​ទាំង2នេះ។
  1. អ្នក​ត្រូវ​ហាន់​ឪឡឹក​ជា​ដុំតូចៗ ហើយ​ក្រឡុក​វា​ឱ្យ​ក្លាយជា​ទឹកឪឡឹក​ឱ្យ​បាន​ចំណុះ​ប្រហែល 1លីត្រ។ សាច់​ស​នៅក្នុង​សំបក​ឪឡឹក​ក៏​មាន​ផ្ទុក​សារធាតុស៊ីទ្រូលីន​ខ្ពស់ ដែល​មិន​ត្រូវ​ចិត​វា​ចោល​ឡើយ។
  2. ចាក់​ទឹកផ្លែឈើ​នេះ​ចូល​ក្នុង​ឆ្នាំង រួច​ដាក់​ដាំ​ទុកចោល​ឱ្យ​ពុះ​រយៈពេល2-3នាទី បន្ទាប់មក​ច្របាច់​ក្រូចឆ្មា​ដាក់​ចូល។ កូរ​វា​បញ្ចូលគ្នា​ឱ្យ​សព្វ​ទាំង​នៅក្តៅៗ។ អ្នក​គួរ​បន្ត​ដាំ​រម្ងាស់​រហូតដល់​ទឹក​របស់​វា​ហួត​ជាចំហាយ​អស់​ប្រហែល​ពាក់កណ្តាល។
  3. ទុក​វា​ឱ្យ​ត្រជាក់​រយៈពេល​ប្រហែល1ម៉ោង ក្រោយមក​ចាក់​វា​ចូល​ទៅក្នុង​ដបកែវ​ស្អាត​មួយ និង​រក្សាទុក​កន្លែង​ត្រជាក់ ហើយ​ស្ងួត​ដូចជា​ក្នុង​ទូរទឹកកក។
អ្នក​គួរ​ពិសារ​ឱសថទឹក​នេះ 2ស្លាបព្រាបាយ​ទៅ1/3កែវ​មុនពេល​អាហារព្រឹក និង​មុន​អាហារល្ងាច។ ឱសថទឹក​នេះ​មាន​សុវត្ថិភាព និង​ប្រសិទ្ធិភាព​ចំពោះ​មនុស្ស​គ្រប់វ័យ​ទាំង2ភេទ៕