ធ្វើយ៉ាងណា ទើប​យើង​ដឹងថា វា​គឺជា​ស្នេហា​ពិត ឬ​វា​គ្រាន់តែ​ជាការ​បំបាត់​អផ្សុក?​

ធ្វើយ៉ាងណា ទើប​យើង​ដឹងថា វា​គឺជា​ស្នេហា​ពិត ឬ​វា​គ្រាន់តែ​ជាការ​បំបាត់​អផ្សុក?​

Loading...

កញ្ញាៗទាំងឡាយ​ប្រហែលជា​ធ្លាប់ខ្លះៗហើយ មិនដឹងថា​បុរស​ដែល​យើង​កំពុង​សេពគប់​ម្នាក់​ហ្នឹង​គេ​ហៅ ថា​ស្នេហា​ពិត ឬក៏​មិនមែន ឬក៏​វា​គ្រាន់តែ​ជាការ​ឈ្លក់​វង្វេង​តែមួយ​ភ្លែត ឬ​យ៉ាងណា? តើន​រណា​ទៅ​ដែលជា​មនុស្ស​ប្រុស​ដែល​បេះដូង​យើង​ត្រូវការ​ពិតប្រាកដ​នោះ? មិនចាំបាច់​ដាក់​សំណួរ​នាំ​តែ​ខាត​ពេល​វែងឆ្ងាយ​ទេ ត្រឹមតែ​ស្តាប់​លទ្ធផល​ពី​ខាង​វិទ្យាសាស្ត្រ​ខាងក្រោម​នេះហើយ អ្នកនឹង​ដឹងថា ម្នាក់​ហ្នឹង​គឺ “ស្នេហា​ពិត” ឬ គ្រាន់តែ​ជា “ស្នេហា​បណ្តោះអាសន្ន” ភ្លាម​មិន​ខាន។



ស្នេហា​ពិត អ្នកនឹង​គិត​ជាប់​ជានិច្ច​ថា អ្នក​កំពុងតែ​ធ្វើ​អ្វី / ស្នេហា​បណ្តោះអាសន្ន អ្នក​នឹងមាន​អារម្មណ៍​ថា មាន​សេចក្តីសុខ​ដូចជា​ការសម្តែង

ការ​មាន​អារម្មណ៍​ថា ដូច​របូត​ធ្លាក់​ចេញ​ផុតពី​ពិភពលោក ជា​អាការ​របស់​ការ​មាន​សិច ចំណង់តណ្ហា​នោះ គឺជា​ស្នេហា​បណ្តោះអាសន្ន វា​នឹង​ហុច​ផល​ទៅ​ខួរក្បាល​ដែល​ពាក់ព័ន្ធ​នឹង​រង្វាន់ និង​កម្លាំង​ជំរុញ ក្នុងខណៈដែល​ស្នេហា​ពិត​វិញ គឺពាក់ព័ន្ធ​នឹង​ការ​កង្វល់​បារម្ភ ការយកចិត្តទុកដាក់ អ្នកនឹង​ដឹងថា អ្នក​ស្រឡាញ់​គេ​ក៏​នៅពេលដែល​អ្នក​បារម្ភ​ពី​គេ​ខ្លាំង​ជាង​បារម្ភ​ពី​ខ្លួនឯង​ហ្នឹងឯង។

ស្នេហា​ពិត អ្នកទទួលយក​ចំណុច​មិនល្អ​របស់គេ​បាន / ស្នេហា​បណ្តោះអាសន្ន អ្នកនឹង​ចូលចិត្ត​តែ​គំនិត​របស់គេ​ប៉ុណ្ណោះ
សាកល្បង​គិត​ទៅដល់​ចំណុច​ចាប់ផ្តើម មិន​ថា​នឹង​ជួប​រឿងរ៉ាវ​អាក្រក់​ប៉ុនណា ក៏​អ្នក​ចង់​នៅក្បែរ​គេ​ជានិច្ច ហ្នឹង​គឺ​សេចក្តីស្នេហា​ពិត តែ​ស្នេហា​បណ្តោះអាសន្ន​អ្នក​អាច​នឹង​គ្រាន់តែ​ចង់​មាន​រូបគេ​នៅក្បែរ​ក្នុង​ថ្ងៃ​ណាខ្លះ​ប៉ុណ្ណោះ និង​គិត​ជានិច្ច​ថា បើ​ជួប​មនុស្ស​ដែល​ល្អ​ជាង អ្នកនឹង​ចាកចេញ​ទៅ​ភ្លាម។ ស្នេហា​ពិត អ្នកនឹង​ចង់​មាន​សិច​នៅពេលដែល​មិនបាន​ជួបគ្នា​យូរ / ស្នេហា​បណ្តោះអាសន្ន អ្នកមាន​សិច​ជាមួយគ្នា​គ្រប់​ពេលដែល​បាន​ជួបគ្នា នោះ​ក៏​ដោយសារតែ​អ្នកផ្តល់​ពេលវេលា​ទៅលើ​ការ​ស្គាល់គ្នា និង​បទពិសោធផ្សេងៗរួមគ្នា​ខ្លាំង​ជាង​ការ​មក​គិតតែ​ពី​រឿង​សិច​ញឹកញាប់ សេចក្តីស្នេហា​មិនមែន​ត្រឹមតែ​ជា​រឿង​ប៉ុណ្ណឹង និង​មិនគួរ​យក​រឿង​ហ្នឹង​មក​ធ្វើជា​គោល​នោះទេ វា​គួរតែ​គ្រាន់តែ​ជា​គ្រឿង​បន្ថែម​រសជាតិ​ប៉ុណ្ណោះ តែបើ​វា​ជា​រឿង​សំខាន់​នៅពេលណា​នោះ សាកល្បង​គិត​ឱ្យ​ច្បាស់​ទៅ​មើល៍ ព្រោះ​អ្នក​អាច​នឹង​ស្រឡាញ់​គេ​ត្រឹមតែ​បណ្តោះអាសន្ន​ក៏​អាច​ថា​បានដែរ។

ស្នេហា​ពិត សំខាន់​លើ​ដួងចិត្ត / ស្នេហា​បណ្តោះអាសន្ន សម្លឹង​ឃើញ​គេ​លើ​មុខមាត់

ពេល​ស្ថិតក្នុង​អារម្មណ៍​ស្នេហា អ្នក​នឹងមាន​អារម្មណ៍​ដឹង​ពី​ថាមពល​ខាងក្នុង​របស់​គូសង្សារ ភាព​គួរឱ្យ​ស្រឡាញ់ ចរិត​និស្ស័យផ្សេងៗដែល​ពិភពលោក​មើលឃើញ​មិន​ដូច​អ្នក តែ​ជាមួយ​ស្នេហា​បណ្តោះអាសន្ន​វិញ អ្នក​សម្លឹង​ឃើញ​គេ​ដូច​អ្នកដទៃ​គេ​មើលឃើញ​ដែរ អ្នក​គ្រាន់តែ​គិតថា គេ​ជា​អ្នកមាន គេ​រូប​សង្ហា និង​អ្នក​គ្រាន់តែ​ចង់បាន​គេ​ប៉ុណ្ណោះ។

ស្នេហា​ពិត អ្នកនឹង​ចង់ដឹង​ពី​រឿងរ៉ាវ​គេ​យ៉ាងច្រើន / ស្នេហា​បណ្តោះអាសន្ន និយាយ​គ្នាច្រើន តែ​រក​ខ្លឹមសារ​មិនឃើញ

តាំងពី​ពេល​ចាប់ផ្តើម អ្នកមាន​អារម្មណ៍​ថា​ចង់​និយាយ​ជាមួយ​បុរស​ម្នាក់នេះ​ពេញ​មួយថ្ងៃ ចង់​ស្គាល់​គេ តែ​លទ្ធផល​ដែល​បាន​គឺ និយាយ​ស្អី​គ្នា​ក៏​មិនដឹង រក​ខ្លឹមសារ​មិនឃើញ​សោះ ហ្នឹង​គឺ​គ្រាន់តែ​ជា​ស្នេហា​បណ្តោះអាសន្ន​ប៉ុណ្ណោះ តែបើ​សម្ព័ន្ធភាព​ដែល​ពិតប្រាកដ​វិញ​នោះ អ្វីៗគ្រប់យ៉ាង​សុទ្ធ​តែមាន​អត្ថន័យ ពាក្យសម្តី​គ្រប់យ៉ាង​គឺជា​អ្វីដែល​បង្ហាញឡើង​ថា អ្នក​ទាំងពីរ​នាក់​ពិត​ប្រាកដ​នឹង​គ្នា​មែន។

ស្នេហា​ពិត នៅ​ជាមួយគ្នា​ត្រឹមតែ​ម្តងម្កាល​ក៏មាន​សេចក្តីសុខ / ស្នេហា​បណ្តោះអាសន្ន ខ្លួន​ជាប់​គ្នា​បំផុត

នៅពេល​អ្នក​នៅ​ជាមួយ​មនុស្ស​ដែល​ស្រឡាញ់​បណ្តោះអាសន្ន អ្នកនឹង​ត្រូវ​ជំរុញ​ដោយ​អ័រម៉ូន​ទាំងអស់ តែ​បើសិនជា​សេចក្តីស្នេហា​ពិត​វិញ អ្នកនឹង​ត្រូវ​ជំរុញ​ដោយ​អារម្មណ៍​ដែល​ខុសប្លែក គឺ​មិនបាច់​ជួបគ្នា​ក៏បាន តែ​ក៏មាន​សេចក្តីសុខ៕

 

Loading...
Loading...
loading...