ភាគច្រើន ប្រសិនបើអ្នករួមភេទ អំឡុងពេលមករដូវ អ្នកនឹងមិនអាចមានកូននោះទេ ប៉ុន្តែ ក្នុងករណីខ្លះ អ្នកនឹងអាចមានកូន។ ហេតុអ្វី? ដោយសារអ្វីទៅ?
ការការពិតណាស់ មេជីវិតឈ្មោលអាចបន្តការរស់រានមានជីវិត និងរង់ចាំជួបមេជីវិតញីបានបួនប្រាំថ្ងៃនៅក្នុងរាងកាយមនុស្សស្រី ដែលនេះគឺមានន័យថា ទោះបីជាអ្នករួមភេទពេលមករដូវក្តី មេជីវិតឈ្មោលក៏នឹងអាចនៅជួបមេជីវិតញីដដែល ក្រោយពេលអ្នកបញ្ចប់ការមករដូវ (អំឡុងពេលជ្រុះអូវុល)។
សម្រាប់ការមករដូវ ២៨ ថ្ងៃ ការបញ្ចេញអូវុល ជាធម្មតា ច្រើនកើតឡើងនៅថ្ងៃទី ១៤ រាប់ចាប់តាំងពីថ្ងៃមករដូវចុងក្រោយរបស់អ្នក ហើយដូចដែលអ្នកបានដឹងហើយថា ការមករដូវនេះអាចខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ហើយក៏អាចវែង ឬខ្លីជាងនេះផងដែរ។
ប្រសិនបើការមករដូវមានរយៈពេលខ្លី នោះអ្នកនឹងប្រឈមមុខខ្ពស់ទៅនឹងការមានកូន ប្រសិនបើអ្នករួមភេទអំឡុងពេលមករដូវ។
ដូច្នេះ ប្រការសំខាន់បំផុត ប្រសិនបើសិនអ្នកមិនទាន់ចង់បានកូន សូមអនុវត្តការរួមភេទប្រកបដោយសុវត្ថិភាព ដោយការប្រើស្រោមអនាម័យ ឬប្រើប្រាស់វិធីពន្យារកំណើតណាមួយដែលស័ក្តសមសម្រាប់អ្នក៕
June 27, 2018 09:42 AM
June 27, 2018 08:40 AM
March 01, 2018 10:06 AM
March 01, 2018 10:05 AM
February 24, 2018 09:31 AM