ទេ មិនអាចទៅរួចនោះទេ! ការលេបទឹកកាម មិនអាចធ្វើឲ្យស្ត្រីមានផ្ទៃពោះនោះឡើយ។
ខាងក្រោមនេះ គឺជាមូលហេតុ ៖
មាត់របស់អ្នក មិនបានតភ្ជាប់ទៅនឹងសរីរាង្គ ឬប្រព័ន្ធបន្តពូជនោះឡើយ ដូច្នេះ មេជីវិតឈ្មោលដែលមានក្នុងទឹកកាមបុរស មិនអាចរត់ទៅរកមេជីវិតញី ដើម្បីបង្កកំណើតឡើយ។
លើសពីនេះ ក្នុងករណីបើអ្នកលេបទឹកកាមបុរស ទឹកកាមទាំងនោះនឹងត្រូវបានរំលាយនៅក្នុងប្រព័ន្ធរំលាយអាហារ ដូច្នេះ វាមិនអាចមានឱកាសរត់ទៅជួបមេជីវិតញីបាននោះឡើយ។
យើងខ្ញុំធ្លាប់បានទទួលសំណួរបែបនេះជាច្រើន ពីសំណាក់យុវវ័យ និងគូស្រករថ្មីថ្មោង ពីព្រោះ វាគឺជាបញ្ហារសើបមួយ ដែលមនុស្សមួយចំនួនមានការយល់ច្រឡំ។
គួរបញ្ជាក់ផងដែរថា ដើម្បីអាចបង្កកំណើតបាន ទឹកកាមបុរស (មេជីវិតឈ្មោល) ត្រូវតែរត់ចូលទៅក្នុងទ្វារមាសស្ត្រី ហើយមេជីវិតឈ្មោលទាំងនោះ ត្រូវហែលទៅក្នុងបំពង់ដៃស្បូន ដើម្បីជួបនឹងមេជីវិតដែលកំពុងរង់ចាំនៅទីនោះ ដើម្បីធ្វើការបង្កកំណើត។
ការបង្កកំណើតក៏នឹងអាចកើតឡើង ខណៈពេលដែលស្ត្រីកំពុងបញ្ចេញអូវុលផងដែរ ប៉ុន្តែ មេជីវិតឈ្មោលអាចរស់រាន និងរង់ចាំមេជីវិតញីបានរហូតដល់ទៅ ៥ ថ្ងៃ៕
June 27, 2018 09:42 AM
June 27, 2018 08:40 AM
March 01, 2018 10:05 AM
March 01, 2018 10:02 AM
February 24, 2018 09:31 AM