តើលេប​ទឹកកាម អាច​មាន​កូន​ទេ​?

តើលេប​ទឹកកាម អាច​មាន​កូន​ទេ​?

Loading...

ទេ មិន​អាច​ទៅ​រួច​នោះ​ទេ​! ការ​លេប​ទឹកកាម មិន​អាច​ធ្វើឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​នោះឡើយ​។​

ខាងក្រោម​នេះ គឺជា​មូលហេតុ ៖

​មាត់​របស់​អ្នក មិន​បាន​ត​ភ្ជាប់​ទៅនឹង​សរីរាង្គ ឬ​ប្រព័ន្ធ​បន្ត​ពូជ​នោះឡើយ ដូច្នេះ មេ​ជីវិត​ឈ្មោល​ដែល​មាន​ក្នុង​ទឹកកាម​បុរស មិន​អាចរ​ត់​ទៅ​រកមេ​ជីវិត​ញី ដើម្បី​បង្ក​កំណើត​ឡើយ​។​

​លើសពីនេះ ក្នុង​ករណី​បើ​អ្នក​លេប​ទឹកកាម​បុរស ទឹកកាម​ទាំងនោះ​នឹង​ត្រូវបាន​រំលាយ​នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ដូច្នេះ វា​មិន​អាច​មាន​ឱកាសរ​ត់ទៅ​ជួប​មេ​ជីវិត​ញី​បាន​នោះឡើយ​។​

​យើងខ្ញុំ​ធ្លាប់​បាន​ទទួល​សំណួរ​បែបនេះ​ជាច្រើន ពី​សំណាក់​យុវវ័យ និង​គូស្រករ​ថ្មី​ថ្មោង ពីព្រោះ វា​គឺជា​បញ្ហា​រសើប​មួយ ដែល​មនុស្ស​មួយចំនួន​មាន​ការយល់ច្រឡំ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​អាច​បង្ក​កំណើត​បាន ទឹកកាម​បុរស (​មេ​ជីវិត​ឈ្មោល​) ត្រូវតែ​រត់​ចូល​ទៅក្នុង​ទ្វារមាស​ស្ត្រី ហើយ​មេ​ជីវិត​ឈ្មោល​ទាំងនោះ ត្រូវ​ហែល​ទៅក្នុង​បំពង់​ដៃ​ស្បូន ដើម្បី​ជួប​នឹង​មេ​ជីវិត​ដែល​កំពុង​រង់ចាំ​នៅ​ទីនោះ ដើម្បី​ធ្វើ​ការបង្ក​កំណើត​។ 

​ការបង្ក​កំណើត​ក៏​នឹង​អាច​កើតឡើង ខណៈពេល​ដែល​ស្ត្រី​កំពុង​បញ្ចេញ​អូវុល​ផងដែរ ប៉ុន្តែ មេ​ជីវិត​ឈ្មោល​អាច​រស់រាន និង​រង់ចាំ​មេ​ជីវិត​ញី​បាន​រហូត​ដល់​ទៅ ៥ ថ្ងៃ​៕

 

Loading...
Loading...
loading...