មាស សុខសោភា ទទួលបាន គ្រឿងឥស្សរិយយស ដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន ពីព្រះមហាក្សត្រ

loading...

ភ្នំពេញ៖ ដោយមើលឃើញ ពីសកម្មភាពជួយសង្គមរបស់ តារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា មាស សុខសោភា នៅដើមឆ្នាំ២០១៧ថ្មីៗនេះ បានទទួលគ្រឿងឥស្សរិយយស មុនីសោភ័ណ្ឌ ថ្នាក់ មហាសេនា ដ៏ថ្លៃថ្លាពីព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ។ ការងារជួយសង្គមធំៗរួមមាន ដាំ​ដើម​ឈើ ឲ្យ​​បាន​១ម៉ឺន​ដើម ដើម្បី​ចូល​រួម​ការពារ​បរិស្ថាន ​ក៏​ដូច​ជា​​ជួយ​ការពារ​ធនធាន​ធម្មជាតិ និងយុទ្ធនាការនៃការជួយផ្តល់ ជើងសិប្បនិមិត្តឱ្យជនពិការជាច្រើននាក់ នៅទូទាំងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះបទចម្រៀងរបស់ អ្នកនាង មាស សុខសោភា មួយបទៗ កំពុងតែទទួលបាន ការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ជាពិសេសគឺការធ្វើបទចម្រៀង ដោយខ្លួនឯង មិនចម្លងពីបរទេស។

ក្រោយពីទទួលបាន គ្រឿងឥស្សរិយយសដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាននេះ បានធ្វើឱ្យតារាចម្រៀងប្រចាំ នៅក្នុងផលិតកម្មថោន អ្នកនាង មាស សុខសោភា ពិតជាមានអារម្មណ៍ រំភើបរីករាយខ្លាំងមែនទែន រហូតដល់គេងមិនលក់ ខណៈដែលខ្លួនបានទទួល នូវរបស់កិត្តិយសដ៏កម្រមួយនេះ។

អ្នកនាង មាស សុខសោភា បានបង្ហាញអារម្មណ៍ របស់ខ្លួនទាំងស្រុងយ៉ាងដូច្នេះថា៖ «Can't sleep-hands still shaking. I will do my best, to serve the Royal Family and to better our Kingdom»។ ក្រៅពីនេះ តារាចម្រៀង មាស សុខសោភា ក៏មានឈ្មោះថាជាមនុស្សម្នាក់ ដែលសកម្មជាមួយនឹងការងារ ជួយសង្គមផងដែរ។ ជាក់ស្តែងគឺនៅក្នុងការចូលរួម យុទ្ធនាការនៃការជួយផ្តល់ ជើងសិប្បនិមិត្ត ឱ្យជនពិការជាច្រើននាក់ នៅទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេលចុងក្រោយកន្លងទៅថ្មីៗនេះ។

តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ថោន មាស សុខ សោភា ក៏​ធ្លាប់​បាន​សន្យា​កាល​ពី​ជាង​២ឆ្នាំ​​មុន​ថា ខ្លួន​នឹង​ដាំ​ដើម​ឈើ ឲ្យ​​បាន​១ម៉ឺន​ដើម ដើម្បី​ចូល​រួម​ការពារ​បរិស្ថាន​ក៏​ដូច​ជា​​ជួយ​ការពារ​ធនធាន​ធម្មជាតិ ប៉ុន្តែ​គិត​មក​ដល់​​ពេល​នេះ នាង​ធ្វើ​មិន​ទាន់​គ្រប់​ឡើយ។ កាល​ពី​ខែ កក្កដា ឆ្នាំ២០១៤ មាស សុខសោភា បាន​ចូល​រួម​ក្នុង​ពិធី​ដាំ​កូន​​មួយ​​ជា​មួយ​ព្រះសង្ឃ យុវជន សិស្ស និស្សិត ក៏​ដូច​ជា ប្រជាពលរដ្ឋ​នៅ​សហគមន៍​មាតា​ធម្មជាតិ ក្នុង​​ឃុំ ត្រពាំងជោ ស្រុក ឱរ៉ាល់ ខេត្ត កំពង់ ស្ពឺ ដែល​ត្រូវ​ជា​ថ្ងៃ បុណ្យ រុក្ខទិវា​ជាតិ។ កាល​ណោះ នាង​បាន​សន្យា​ថា ខ្លួន​នឹង​ដាំ​ដើម​ឈើ ឲ្យ​​បាន​១ម៉ឺន​ដើម ដើម្បី​ចូល​រួម​ការពារ​បរិស្ថាន ​ក៏​ដូច​ជា​​ជួយ​ការពារ​ធនធាន​ធម្មជាតិ ។ ដោយសារតែ​រវល់​​ និង​ការងារ​សិល្បៈ​ច្រើន​ពេក មាស​សុខ សោភា សារភាព​ថា ខ្លួន​មិន​ទាន់​បាន​ដាំ​ដើម​ឈើ​ បាន​​គ្រប់​ចំនួន​តាម​ការ​សន្យា​​​ឡើយ។

កាល​ពី​ពេល​ថ្មីៗ​នេះ មាស សុខសោភា បាន​សន្យា​ថា ខ្លួន​នឹង​ធ្វើ​ឲ្យ​បាន​តាម​ការ​សន្យា ប៉ុន្តែ​មិន​អាច​ធ្វើ​បាន​ភ្លាមៗ​ឡើយ ដោយ​យ៉ាង​​តិច​២ឆ្នាំ​ទើប​អាច​ធ្វើ​បាន​គ្រប់​ចំនួន។ តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​រូប​នេះ មិន​​ចាំ​បាន​ថា​ចំនួន​​ដើម​ឈើ​ដែល ខ្លួន​បាន​ដាំ​កន្លង​មក​មាន​ចំនួន​ប៉ុន្មាន​ឡើយ តែ​នាង​ប្រាប់​ថា ដាំ​បាន​ច្រើន​គួរសម​ហើយ។ នឹង​​បន្ត​ដាំ​ដើម​កូន​ឈើ លើ​ទឹក​ដី ខេត្ត កំពង់ស្ពឺ​ដដែល ប៉ុន្តែ​មិន​ទាន់​កំណត់​ថ្ងៃ​ឡើយ ព្រោះ​បច្ចុប្បន្ន​កំពុងតែ​មមាញឹក​ខ្លាំង​លើ​ការងារ​សិល្បៈ​របស់​នាង។ ក្រុម​ការងារ​របស់​​នាង និង​រៀបចំ​ពេល​វេលា​ណា​មួយ​សមរម្យ ដើម្បី​ទៅ​ធ្វើ​កិច្ចការ​ដែល​បាន​សន្យា​ខាង​លើ។

សូមជម្រាបថា តារាចម្រៀង ស្រីល្បីឈ្មោះ៣រូបគឺ កញ្ញា សុគន្ធ និសា កញ្ញាមាស សុខសោភា និងកញ្ញា ញឹម ចាន់ថន ​ទទួលបានគ្រឿងឥស្សរិយយសពីរដ្ឋាភិបាល បន្ទាប់ពីពួកគេបានចំណាយកម្លាំងកាយចិត្ត និងពេលវេលាចូលរួម លើកកម្ពស់សកម្មភាពមនុស្សធម៌ នៅក្នុងសង្គម ពិសេសជុំវិញការជំរុញ និងផ្សព្វផ្សាយឲ្យមហាជន បានយល់ពីបញ្ហាអំពើពុករលួយ។ កម្មវិធីនេះត្រូវបានធ្វើឡើង កាលពីល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧នេះ នៅក្នុងទិវាបុណ្យជាតិ៧មករា និងទិវាអន្តរជាតិប្រឆាំងអំពើពុករលួយ ដែលរៀបចំដោយ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅក្នុងសាកល វិទ្យាល័យភូមិន្ទភ្នំពេញ៕

 

loading...
loading...