តារា​សំដែង ថៃ ន​រះ​ពិ​ទូ និង​ភរិយា​ត្រូវ​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​ថ្នាំញៀន​

Loading...
loading...

បាត់ដំបង៖ សមត្ថកិច្ច​ខេត្ដ​បាត់ដំបង​ដឹកនាំ​ដោយ​លោក ប៉ង់ ចាន់​សុ​យុ​ទ្ធារា នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៧​នេះ​បាន​ចុះ​បិទ​ទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង​យីហោ ដឺ​សោ​ន ហ្វា​មីលី (The Sound Family KTV)​បន្ទាប់ពី​រកឃើញ​ថា បាន​ផ្តល់​ទីកន្លែង ប្រើប្រាស់ រក្សាទុក​និង​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​។​


 
លោក​ស៊ាន សុ​ណាល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បាន​និយាយ​អោយដឹងថា​៖​កាលពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៧​វេលា​ម៉ោង​២៣-២០​នាទី​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​សហការ​ជាមួយ​កម្លាំង​បង្ការ​បង្ក្រាប​រួម​និង​កម្លាំង​អន្តរាគមន៍​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បាន​ចុះ​ប្រតិ​ប​ត្ត​ការបង្ក្រាប​ករណី​ផ្តល់​ទីកន្លែង​អោយ​ប្រើប្រាស់ រក្សាទុក និង​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំណុច​ខារ៉ាអូខេ យីហោ ដឺ​សោ​ន ហ្វា​មីលី ស្ថិតក្នុង​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។
 
លោក​និយាយ​ទៀត​ថា​៖​នៅក្នុង​កិច្ចប្រតិបត្តិការ​ខាងលើ​នេះ​ក្នុង​បទល្មើស​ជាក់ស្ដែង​សមត្ថកិច្ច​បាន​ធ្វើ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​
 ទី​១​ឈ្មោះ ហេង យូ​សុង ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។
 ទី​២​ឈ្មោះ ថៃ នរ ពិ​ទូ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ឬ​ស្សី​២ ខណ្ឌ​ប្រាំពីរ​មករា រាជធានី​ភ្នំពេញ​។
 ទី​៣​ឈ្មោះ ភា ប៊ុនហេង ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។
 ទី​៤​ឈ្មោះ ហាប់ សុវត្ថិ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​រស់នៅ​ក្រុង​បាត់ដំបង​។
 ទី​៥​ឈ្មោះ អោក រតនះ ប៉ុណ្ណិ​កា ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​រស់នៅ​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។
 ទី​៦​ឈ្មោះ ហ៊ុន ម៉ា​ណេ ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​ស្នាក់នៅ​បន្ទប់​ជួល ក្នុង​ភូមិ​រំចេក​៤ សង្កាត់រ​ត​នះ ក្រុង​បាត់ដំបង​។
 
វត្ថុតាង​ដកហូត​បាន​រួម​មាន​៖
 -​ ថ្នាញៀន​ប្រភេទ​កេតា​មីន​(KETAMINE​ខេ )​ចំនួន​៣​ថង់​ទម្ងន់​០,៨៨​ក្រាម​
 - ​ឧបករណ៍​(​ពុម្ភ​)​សំរាប់​កែច្នៃ​ថ្នាំញៀន​អុិច​ស្តាសុ​ី​ចំនួន​២
 -​ ថ្នាំ​អំពូល​Diazepam​ចំនួន​២​អំពូល​
 -​ ថ្នាំ​គ្រាប់​ZEPAM​ចំនួន​១៦​បន្ទះ​
 -​ និង​សម្ភា​រះ​វិច​ខ្ចប់​ថ្នាំញៀន​មួយចំនួនទៀត​។
 
បច្ចុប្បន្ន​ជនសង្ស័យ​ពាក់ព័ន្ធ​ខាងលើ​រួម​និង​វត្ថុតាង​ត្រូវបាន​ការិយាល័យ​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចំណែក​ទីតាំង ផ្តល់​កន្លែង​អោយ​ប្រើប្រាស់ រក្សាទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ត្រូវ​បាន​បិទទ្វារ​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៧​នេះ​។​

 

Loading...
Loading...
loading...