រដ្ឋាករទឹក​ភ្នំពេញ​ប្រកាស​សង​ប្រាក់​ទៅ​ពលរដ្ឋ​វិញ ចាប់ពី​ថ្ងៃ​ទី​០៤ កញ្ញា

រដ្ឋាករទឹក​ភ្នំពេញ​ប្រកាស​សង​ប្រាក់​ទៅ​ពលរដ្ឋ​វិញ ចាប់ពី​ថ្ងៃ​ទី​០៤ កញ្ញា

Loading...

​រដ្ឋាករទឹក​ក្រុងភ្នំពេញ​ប្រកាស​ថ្ងៃទី​២៩ សីហា​នេះ​ថា នឹង​ធ្វើការ​ទូទាត់​សង​ជា​សាច់ប្រាក់​លម្អៀង​លើស ជូន​អតិថិជន ដែល​ប្រើប្រាស់​ទឹកស្អាត​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ទូទាំង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​វិញ ចាប់ពី ថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៧ ។ 

​ការទូទាត់​សង​ជា​សាច់ប្រាក់ នឹង​ធ្វើ​នៅ​តាម​បញ្ជរ​បេឡា​ទាំងអស់​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង រៀង​រាល់​ម៉ោង​ធ្វើការ ចាប់ពី​ម៉ោង ០៨:០០ ដល់​ម៉ោង ១៦:០០ (​មិន​សម្រាក​ពេល​ថ្ងៃត្រង់​) ។​

​ដើម្បី​ទូទាត់​សង​ជា​សាច់ប្រាក់ អតិថិជន​គ្រាន់តែ​យក​មក​ជាមួយ​នូវ ៖
១. វិក្កយបត្រ​បង់​ប្រាក់​ថ្លៃ​ទឹក​ថ្មី (​ក្រោយពី​ការកែសម្រួល​តាម​ការ​គ​ណ​នា​ចាស់​)
២. សក្ខី​ប​ត្រ​ដែល​នឹង​ចែកជូន​ដោយ​ភ្នាក់ងារ​របស់ រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ ក្នុង​ពេល​ឆាប់ៗ​នេះ ។​

 

Loading...
ព័ត៍មានថ្មីៗ
Loading...
loading...