ម្ចាស់ផ្ទះ​ជួល​មិន​ត្រូវ​យក​ថ្លៃ​ទឹក​លើ​សពី​៨00​រៀល​ក្នុង​មួយ​ម៉ែត​គូ​ប​

ម្ចាស់ផ្ទះ​ជួល​មិន​ត្រូវ​យក​ថ្លៃ​ទឹក​លើ​សពី​៨00​រៀល​ក្នុង​មួយ​ម៉ែត​គូ​ប​

Loading...

​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ធ្វើ​សេចក្ដីសម្រេច​កំណត់ ឲ្យ​ម្ចាស់ផ្ទះ ឬ​ម្ចាស់​អគារ​ជួល ត្រូវ​លក់​ទឹកស្អាត​ជូន​ដល់​កម្មករ កម្ម​ការ​នី និង​សិស្ស និស្សិត​ក្នុងតម្លៃ ៨០០​រៀល ក្នុង​មួយ​ម៉ែត​គូប​។ នេះ​បើ​យោងតាម សេចក្តីសម្រេច របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ចុះ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧​។​

​នៅក្នុង​សេចក្ដីសម្រេច ស្ដីពី​ការកែសម្រួល និង​បំពេញបន្ថែម​ការកំណត់​ថ្លៃ​លក់​ទឹកស្អាត ដែល​ផលិត និង​ផ្គត់ផ្គង់​ដោយ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មាត្រា​១​ចែងថា ទឹកស្អាត​ដែល​ផ្គត់ផ្គង់​ដល់​ផ្ទះ ឬ​អគារ​ជួល គឺ​រដ្ឋាករទឹក​គិតថ្លៃ ៧០០​រៀល​ក្នុង​មួយ​ម៉ែត​គូ​ប​។ ដោយឡែក​នៅក្នុង​មាត្រា​២​ចែងថា ម្ចាស់ផ្ទះ ឬ​អគារ​ជួល​ទាំង​អស់ ត្រូវ​យក​ថ្លៃ​ទឹក​ពី កម្មករ កម្ម​ការ​នី និង​សិស្ស និស្សិត​ក្នុងតម្លៃ ៨០០​រៀល ក្នុង​មួយ​ម៉ែត​គូប​។​

​សេចក្ដីសម្រេច​នេះ នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៧​តទៅ​។​

Loading...
Loading...
loading...