ទីស្នាក់ការ​អតីត​បក្ស​CNRP​ត្រូវ​បាន​សម្រេច​រឹបអូស​

ទីស្នាក់ការ​អតីត​បក្ស​CNRP​ត្រូវ​បាន​សម្រេច​រឹបអូស​

Loading...

​ទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​កម្មសិទ្ធិ​របស់​លោក សម រង្ស៊ី ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​សម្រេច​រឹបអូស​ជា​បណ្តោះអាសន្ន ។ នេះ​បើ​តាម​ដីកា​ចុះ​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ។​

​លិខិត​ដដែល​បញ្ជាក់​ថា ការសម្រេច​រឹបអូស​ជា​បណ្តោះអាសន្ន​នូវ​ទ្រព្យសម្បត្តិ​របស់​លោក សម រង្ស៊ី ជា​អចលនវត្ថុ (​ដី និង​អគារ​) ដែល​មាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ ភព ០៩៧២៥ ចុះ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០០៧ នេះ ត្រូវ​រង់ចាំ​តុលាការ​សម្រេច​ដល់​សំណុំរឿង​អង្គសេចក្តី​ចប់​ជា​ស្ថាពរ ។ 

​ដើម្បី​ទទួលបាន​នូវ​ការលុបចោល​ការអនុវត្ត​ការ​រឹបអូស​ជា​បណ្តោះអាសន្ន​នេះ លោក សម រង្ស៊ី ត្រូវ​ផ្ញើ​ប្រាក់​តម្កល់​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចំនួន ៤,២៥០,០០០,០០០ (​បួន​ពាន់​ពីរ​រយ​ហាសិប​លាន​) រៀល ជា​ប្រាក់​រំដោះ ៕

 

Loading...
ព័ត៍មានថ្មីៗ
Loading...
loading...