គ្រូទាយថា ក្រុមក្មេងបាល់ទាត់បាត់ខ្លួននោះ មានចេតនាមិនល្អលើរូបបដិមា តែមិនថ្វី (វីដេអូ)

គ្រូទាយថា ក្រុមក្មេងបាល់ទាត់បាត់ខ្លួននោះ មានចេតនាមិនល្អលើរូបបដិមា តែមិនថ្វី (វីដេអូ)

Loading...
ថៃ៖ ក្រុមក្មេងបាត់ទាត់ ១២នាក់ និងគ្រូបង្វឹកម្នាក់បានបាត់ខ្លួនពេលចូលជ្រកភ្លៀងក្រោមល្អាងភ្នំ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ហើយមកទល់ពេលនេះមិនទាន់មានតម្រុយនៅឡើយទេ តែបើតាមជើងលេខរបស់អ្នកគ្រូទាយដ៏ខ្លាំងម្នាក់នៅតំបន់នោះបានប្រាប់ថា «អ្នកទាំងនោះ នឹងបង្ហាញខ្លួនមកវិញ បើសិនជាមានការរៀបចំសែនត្រូវ»។
តាមការឲ្យដឹងពីគ្រូទាញថា «ក្រុមក្មេងបាល់ទាត់បាត់ខ្លួននោះ មានចេតនាមិនល្អលើរូបបដិមា ដោយមានខ្លះប៉ះពាល់ព្រះកេសរូបបដិមា និងអ្នកខ្លះទៀតដើរស្ទាបជញ្ជាំង ទើបមានការខឹងសម្បាពីសំណាក់អ្នកតាថែរក្សានៅទីនោះ ហើយលាក់ពួកគេមិនឲ្យមនុស្សដទៃតាមរកឃើញ»។ ខណៈគ្រួសារកំពុងបារម្ភពីសុខសុវត្ថិភាពរបស់អ្នកទាំង ១៣នាក់នោះ អ្នកគ្រូទាញថា «ជើងលេខគ្មាននរណាម្នាក់ស្លាប់ឡើយ វីធីជួយគឺឲ្យឪពុកម្ដាយធ្វើបាយសី ៥ ផ្កា ៧ ពណ៌ យកទៅខមាទោស ក្រាបសំពះរូងភ្នំ គេនឹងបង្ហាញខ្លួនកូនៗឲ្យឪពុកម្ដាយឃើញ»។

Loading...
Loading...
loading...