គួរ​ឱ្យ​អាណិត​ណាស់ ​ទើប​កែ​ថ្ងៃមុន​សោះ​ច្រមុះ​ ​បេ​នី​ ​យ៉ាំ​ង​ ​មាន​បញ្ហា​ទៀតហើយ​

គួរ​ឱ្យ​អាណិត​ណាស់ ​ទើប​កែ​ថ្ងៃមុន​សោះ​ច្រមុះ​ ​បេ​នី​ ​យ៉ាំ​ង​ ​មាន​បញ្ហា​ទៀតហើយ​

Loading...

អ្នកគាំទ្រ​ជាច្រើន​រីករាយ​នៅពេល​ឃើញ​ទម្រង់​ច្រមុះ​ស្រស់​ស្អាត​ថ្មី​របស់​ ​បេ​នី​ យ៉ាំ​ង​ ​ដែល​នាង​បាន​ទៅ​កែ​នៅ​ប្រទេស​កូរ៉េ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ប៉ុន្តែ​គួរ​ឱ្យ​ស្តាយ​ពេលនេះ​ ​បេ​នី​យ៉ាំ​ង​ ​បាន​ប្រាប់​ថា ​​ច្រមុះ​របស់​នាង​មាន​បញ្ហា​ទៀតហើយ​ដែល​ធ្វើ​ឱ្យ​នាង​ត្រូវ​ពាក់​ម៉ាស​ និង​ រង់ចាំ​រហូត​មួយឆ្នាំ​ទើប​ធ្វើជា​ថ្មី​ ​។​



​ក្រោយពី​បង្ហាញ​នូវ​ច្រមុះ​ដែល​ទើប​ធ្វើ​នៅ​ប្រទេស​កូរ៉េ​មិនទាន់​បាន​ប៉ុន្មាន​ផង​ ពេលនេះ​ស្រាប់តែ​ ​បេ​នី​យ៉ាំ​ង​ ​បាន​បន្ត​ពាក់​ម៉ាស​ដូចមុន​ទៀត​ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មានការ​ងឿងឆ្ងល់​ជា​ខ្លាំង​ ​។​ ​មិន​មានការ​លាក់លៀម​ ​បេ​នី​យ៉ាំ​ង​ ​បាន​រៀបរាប់​ថា ​ពេលនេះ​ច្រមុះ​របស់​នាង​ត្រូវ​កំ​ពិត​ខូចខ្ទង់​ហើយដោយ​សារ​តែ​មាន​ខ្ទុះ​ ហើយ​ត្រូវ​ពេទ្យ​ច្របាច់​យកចេញ​ជាច្រើនលើក​ច្រើន​សា ​។​ ​មូលហេតុ​នេះ​បណ្តាល​មក​ពី​យក​អំបោះ​ដែលកាត់ថ្នេរមិន​អស់​។​ ​តែ​យ៉ាងណា​នាង​មិន​មានការ​ខឹង​និង​គ្រូពេទ្យ​ដែល​ធ្វើ​ច្រមុះ​នោះ​ទេ​ដោយសារ​ច្រមុះ​របស់​ ​នាង​ត្រូវ​ដេរ​ជាច្រើន​ជាន់​ទើប​ការ​កាត់​យក​អំបោះ​មានការ​ពិបាក​ ​។​ ​រង់ចាំ​ច្រមុះ​ជា​ប្រហែល​មួយឆ្នាំ​ទៀត​ ​ បេនីយ៉ាំង នឹង​ធ្វើ​ម្តង​ទៀត​ ​។​



​ការ​លើកឡើង​របស់​ ​បេ​នី​យ៉ាំ​ង​ ​បាន​ធ្វើ​ឱ្យ​មហាជន​ក៏ដូចជា​អ្នកគាំទ្រ​ជាច្រើន​មានការ​អាណិត​ដល់​នាង​ជា​ខ្លាំង ​ហើយ​ជូនពរ​ឱ្យ​ច្រមុះ​របស់​ ​បេ​នី​យ៉ាំ​ង​ ​ត្រលប់​មក​ស្រស់់​ស្អាត​ឡើងវិញ​ ​៕​

​​

 

Loading...
Loading...
loading...