អីយ៉ាស់! ពេជ្រ សោភា លេងប្រកាសក្តែងៗជិតដល់ថ្ងៃពិសេស ផ្អើលអស់អ្នកគាំទ្រ ?

អីយ៉ាស់! ពេជ្រ សោភា លេងប្រកាសក្តែងៗជិតដល់ថ្ងៃពិសេស ផ្អើលអស់អ្នកគាំទ្រ ?

Loading...

ថ្មីៗ​នេះ​លើ​បណ្តាញ​សង្គម​អ៊ី​ស្ត្រា​ក្រាម តារាចម្រៀង​ស្រី​ល្បីឈ្មោះ ពេជ្រ សោភា ហាក់​បាន​បង្ហើប​ប្រាប់​ព័ត៌មាន​ផ្ទាល់ខ្លួន​មួយ ដោយ​ភ្ជាប់​ការ​បង្ហោះ​រូបភាព​ផ្អែមល្ហែម​ជាមួយ​លោក ឆឹ​ម សក្កដា ដែល​គេ​ស្គាល់​ថា​ជា​គូស្នេហ៍ ធ្វើឱ្យ​មហាជន​ពិសេស​អ្នកគាំទ្រ​តារាចម្រៀង​ស្រី​រូបនេះ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ។​

​តារាចម្រៀង​ស្រី ពេជ្រ សោភា បាន​បង្ហោះ​រូប​មួយ​សន្លឹក​នឹង​លោក ឆឹ​ម សក្កដា យ៉ាង​ផ្អែមល្ហែម ដោយ​ភ្ជាប់​ជាមួយ​សារ​ថា «​ជិត​ដល់​ថ្ងៃ​ហើយ ថែ​រាង​សិន ខ្លាច​អត់​ស្អាត​» ។ ជាមួយ​សារ និង រូបភាព​ដែល​តារាចម្រៀង ពេជ្រ សោភា ធ្វើការ​បង្ហោះ​នោះ បានធ្វើឱ្យ​មហាជន​ពិសេស​អ្នកលេង​បណ្តាញ​សង្គម​អ៊ី​ស្ត្រា​ក្រាម​ចាប់អារម្មណ៍​យ៉ាងខ្លាំង ហើយ​បាន​គិតពី​ថ្ងៃនោះ​គឺជា​ថ្ងៃ​ពិសេស ថ្ងៃ​ចូល​រោងការ​របស់​តារាចម្រៀង​ស្រី ពេជ្រ សោភា និង លោក ឆឹ​ម សក្កដា គ្រប់គ្នា ។​

​មានការ​ចូលរួម​មតិ​ព្រោងព្រាត​ពេញ​បណ្តាញ​សង្គម​អ៊ី​ស្ត្រា​ក្រាម និង ជាមួយគ្នា​នោះ​ក៏មាន​ការជូន​ពរ​ពី​សំណាក់​អ្នកគាំទ្រ​ដល់​តារាចម្រៀង ពេជ្រ សោភា និង លោក ឆឹ​ម សក្កដា សម្រាប់​ថ្ងៃ​ពិសេស​នោះដែរ ។ ទោះជា​យ៉ាងនេះ​ក្តី នោះ​គ្រាន់តែ​ជាការ​គិត​របស់​មហាជន និង អ្នកគាំទ្រ​ប៉ុណ្ណោះ យ៉ាងណា​គេ​មិន​បានដឹង​ប្រាកដ​ឡើយ​ថា​ថ្ងៃនោះ​ពិតជា​ថ្ងៃ​ពិសេស​អ្វី ឬ ថ្ងៃ​ចូល​រោងការ​ជាថ្មី​របស់​នាង និង លោក ឆឹ​ម សក្កដា ឬ​យ៉ាងណា​ឡើយ បើ​គ្រាន់តែ​នាង​ធ្វើការ​បង្ហោះ​ត្រឹមតែ​ខ្លឹមសារ​ប៉ុណ្ណេះ ដូច្នេះ​រង់ចាំ​មើល​ទាំងអស់គ្នា​ថា​ថ្ងៃនោះ​ជាថ្មី​អ្វី​ឱ្យ​ពិតប្រាកដ ៕

Loading...
Loading...
loading...