វ័យជ្រេ និង កំពុងពពោះដូចគ្នា តែកុំមើលសម្រស់តារាល្បីខ្មែរ ថៃ ២ រូបនេះ គ្មានទាស់ឡើយ

វ័យជ្រេ និង កំពុងពពោះដូចគ្នា តែកុំមើលសម្រស់តារាល្បីខ្មែរ-ថៃ ២ រូបនេះ គ្មានទាស់ឡើយ

Loading...

ជាទូទៅ​នៅពេលដែល​ស្ត្រី​ឈានចូល​វ័យ​កណ្តាល និង កំពុង​ពពោះ​ទៀត​នោះ មិន​លែង​អី​សម្រស់​អាច​នឹង​បាក់​ស្រុតចុះ​តិចតួច​ចៀស​មិន​ផុត​ឡើយ ប៉ុន្តែ​យ៉ាងណា​បើ​ងា​កមក​មើល​តារាចម្រៀង​ល្បីល្បាញ​ប្រចាំ​ប្រទេស​កម្ពុជា ឱក សុគន្ធ​កញ្ញា និង តារា​សម្តែង​ល្បី​ប្រចាំ​ប្រទេស ចេ​ន្នី តៀន​ផូ​ស៊ូ​វ៉ាន់ ដោយ​តារា​ស្រី​ទាំង ២ នេះ ទោះបីជា​ឈានចូល​វ័យ​កណ្តាល និង កំពុងមាន​ផ្ទៃពោះ​ក្តី ប៉ុន្តែ​សម្រស់​តារា​ស្រី​ទាំង ២ នេះ នៅតែមាន​ភាព​ទាក់ទាញ និង ស្រស់ស្អាត គ្មាន​បាក់ស្រុត​អ្វី​នោះឡើយ ។​

១- តារាចម្រៀង​ល្បី ឱក សុគន្ធ​កញ្ញា​
​មកដល់​ឆ្នាំនេះ បាន​តាម​ដឹង តារាចម្រៀង ឱក សុគន្ធ​កញ្ញា មាន​វ័យ ៣២ ឆ្នាំ​ហើយ និង ពេលនេះ​ទៀត​នាង​កំពុងតែ​ពពោះ​កូន​ក្នុង​ផ្ទៃ​ប្រមាណ​ជាង ៤ ខែ ដែលជា​តំណក់ឈាម​រួមគ្នា​នឹង​លោក អ៊ឹង សុខលី ជា​ប្អូនប្រុស​ថៅកែ​ផលិតកម្ម​រស្មី​ហង្ស​មាស​ដ៏​ធំ​ក្នុងប្រទេស​កម្ពុជា ។ ទោះបី​តារាចម្រៀង ឱក សុគន្ធ​កញ្ញា មាន​វ័យ​ជ្រេ​បន្តិច និង កំពុងមាន​ផ្ទៃពោះ​ពិតមែន ប៉ុន្តែ​រូប​សម្រស់​របស់​នាង​មិនមាន​ភាពប្រែប្រួល​នោះឡើយ ពោលគឺ​នាង​នៅតែមាន​ភាពស្រស់​សោភា និង កាន់តែ​ស្រស់ស្អាត​ថែម​មួយកម្រិត​ទៀត ពេលមកដល់​វ័យ​ប៉ុណ្ណេះ ។ ទាំងនេះ​ក៏ដោយ​តែ​នាង​មាន​តិច​និ​ច និង វិធី​ថែរក្សា​សម្រស់ ដែល​មិន​ឱ្យមាន​ការបាត់​ស្រុតចុះ​ទៅតាម​វ័យ​នោះ ។​

២- តារា​សម្តែង ចេ​ន្នី តៀន​ផូ​ស៊ូ​វ៉ាន់​
​សម្រាប់​តារា​សម្តែង​ស្រី​ថៃ ចេ​ន្នី តៀន​ផូ​ស៊ូ​វ៉ាន់ វិញ​ក៏​មិន​អន់​ដែរ មកដល់​វ័យ ៣៧ ឆ្នាំ និង កំពុង​ពពោះ​កូន​ក្នុង​ផ្ទៃ​ខ្ទង់ ៥ ខែ​ទៀត​ក្តី ប៉ុន្តែ​សម្រស់​នៅតែ​ផូរផង់ ស្អាត​គ្មាន​កន្លែង​ទាស់​ឡើយ ។ តារា​ស្រី​ថៃ​រូបនេះ តាំងពី​ចាប់ដៃ​ជា​គូ​នឹង​លោក Mickey ដែលមាន​វ័យ​ប្អូន​ខ្លួន​មក បានធ្វើឱ្យ​ជីវិត​នាង​ពោរពេញ​ដោយ​ភាព​រីករាយ និង ស្រស់បំព្រង​ឡើយ​ជារឿយៗ ដោយ​នាង​តែងតែ​ចំណាយពេល​ដើរ​កម្សាន្ត និង ធ្វើ​អ្វីដែល​ខ្លួន​ចង់​ធ្វើ​មិន​លស់​ថ្ងៃ​ឡើយ ។ ដោយសារតែ​ភាពសប្បាយ​ចិត្ត​នោះ បានធ្វើឱ្យ​សម្រស់​តារា​សម្តែង​ស្រី​រូបនេះ មិន​ងាយ​ចាស់​ទៅតាម​វ័យ ប៉ុន្តែ​យ៉ាង​ណាគ​ន្លឹ​ង​ក្នុង​ថែរក្សា​សម្រស់​ក៏​នាង​នៅ​ធ្វើជា​ប្រចាំ​ដែរ ក្នុងកំលុងពេល​មាន​ផ្ទៃពោះ​នេះ ៕

Loading...
Loading...
loading...