ឆ្នាំ​ជូត និងថោះ ឆុង​ខ្លាំង​ជាមួយ​ឆ្នាំ​រកា​​ទេវតា​ឆ្នាំ​ថ្មី ដាច់​ខាត​កុំ​ធ្វើ​រឿង​បី​យ៉ាង​​​ដើម្បី​រំដោះ​គ្រោះ​

Loading...
loading...
លោកតា កុក ឡុង ​ជា​គ្រូ​ចិនសែ​នៅ ស៊ិនសែ​ហោរា​បកប្រែ​​ ឯកសារ​ខ្មែរ​ចិន ចិន​ខ្មែរ បាន​ប្រាប់​​ថា ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​រកា​តាម​ប្រពៃណី​ចិន​ខាង​មុខ​នេះ ឆ្នាំ​២ ដែល​ឆុង​ខ្លាំង គឺ​​ឆ្នាំ​ជូត និង​ឆ្នាំ​ថោះ​។ គ្រូ​ចិន​សែ​រូប​នេះ​ប្រាប់​ថា ឆ្នាំ​ថោះ​ឆុង​ខ្លាំង​ ចំណែក​ឆ្នាំ​ជូត​ឆុង​៥០% ហើយ​តាម​ក្បួន​តម្រា​ចិន​ដាច់​ខាត​ហាម​ធ្វើ​រឿង​បី​យ៉ាង​ដូច​ខាង​ក្រោម​នេះ​៖
 
១. ដាច់​ខាត​កុំ​សង់​ផ្ទះ​
អ្នក​ដែល​កើត​ឆ្នាំ​ជូត និង​ឆ្នាំ​ថោះ ក្នុង​ឆ្នាំ​នេះ​គឺ​ឆុង​ជាមួយ​ឆ្នាំ​រកា ដូចនេះ​ប្ដី​ប្រពន្ធ ឬ​អ្នក​​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង​នេះ​ ដាច់​ខាត​កុំ​សង់​ផ្ទះ​ក្នុង​ឆ្នាំ​នេះ​ប្រយ័ត្ន​មាន​រឿង​មិន​ល្អ​។ ប៉ុន្តែ​ប្រសិន​បើ​ ដាច់​ខាត​ត្រូវ​តែ​សង់​ក្នុង​ឆ្នាំ​នេះ ប្ដី​ប្រពន្ធ​គួរ​ម៉ៅ​ជាង​ឱ្យ​ធ្វើ​កុំ​ចាត់​ចែង​ខ្លួន​ឯង​ឱ្យ​សោះ​។ លោកតា កុក ឡុង ប្រាប់​ទៀត​ថា ​អ្នក​កើត​ឆ្នាំ​ថោះ និង​រកា មិន​ត្រូវ​ជួសជុល ធ្វើ​នេះ​ធ្វើ​នោះ ហើយ​​ក្នុង​ពេល​សាង​សង់​ក៏​មិន​ត្រូវ​ចូល​ទៅ​កន្លែង​ការដ្ឋាន​សាងសង់​ដែរ។
 
២. កុំ​ទៅ​មើល​សាកសព
​​អ្នក​ដែល​កើត ក្នុង​ឆ្នាំ​ថោះ និង​ឆ្នាំ​ជូត​នេះ យក​ល្អ​មិន​គួរ​ទៅ​ចូលរួម​ពិធី​បុណ្យ​សព​នោះ​ឡើយ​។ ​ដូចនេះ​មុន​សម្រេច​ចិត្ត​ទៅ​ពិធី​បុណ្យ​សព​ត្រូវ​សួរ​សិន​ថា​អ្នក​ស្លាប់​នោះ​កើត​ឆ្នាំ​អ្វី​? ឆុង​ជាមួយ​មនុស្ស​អាយុ​ប៉ុន្មាន​? ដូចនេះ​ហើយ​ដើម្បី​កុំ​ឱ្យ​ជួប​រឿង​ស៊យ​គួរ​តែ​ផ្ញើ​សំបុត្រ​ទៅ​បាន​ហើយ មិន​ចាំបាច់​ទៅ​ផ្ទាល់​ទេ​។ ប៉ុន្តែ​ប្រសិន​បើ​​ជា​សាច់​ញាតិ​ទៅ​ក៏​ទៅ​ចុះ ប៉ុន្តែ​ដាច់​ខាត​សូម​កុំ​ទៅ​ឈរ​ក្បែរ​ ឬ​មើល​សាកសព​ឱ្យ​សោះ​។
 
​៣. កុំ​ទៅ​​មើល​​ក្ដារ​មឈូស
ចំណុច​មួយ​ទៀត​ដែល​ត្រូវ​ប្រយ័ត្ន​ដូច​គ្នា​នោះ ពេល​ទៅ​បុណ្យ​សព​​ដាច់​ខាត​ហាម​ទៅ​ជិត​ក្ដារ​មឈូស ឬ​មើល​ក្ដារ​មឈូស​ឱ្យ​សោះ​។ ដើម្បី​បាន​សេចក្ដី​សុខ​សប្បាយ​ពេល​ទៅ​ចូលរួម​ពិធី​បុណ្យ​សព​នោះ លោក​តា កុក ឡុង ប្រាប់​ថា មុន​ពេល​ចេញ​ពី​ផ្ទះ ត្រូវ​​យក​ផ្លែ​ឬ​ផ្កា ឬ​ស្លឹក​ទទឹម​​ដាក់​ជាប់​ខ្លួន​។ ចំណែក​ឯ​ការ​ធ្វើ​ដំណើរ​ក៏​ត្រូវ​តែ​ដឹង​ដែរ ទៅ​ផ្លូវ​ផ្សេង​មកវិញ​​ផ្លូវ​ផ្សិង​ ហើយ​មុន​ចូល​ផ្ទះ​ត្រូវ​ដុត​ក្រដាស​សែន ១០ទៅ ២០​សន្លឹក​ មុន​ចូល​បន្ទប់​យក​ផ្កា​ឬ​ស្លឹក​ទទឹម​ត្រាំ​ទឹក​យកមក​លប់​មុខ។
 
លោកតា​ កុក ឡុង បញ្ជាក់​ថា នេះ​គឺ​ជា​ខ​ទាំង​បី​ដាច់​ខាត​ត្រូវ​ជៀសវាង ទើប​អាច​ឆ្លង​ផុត​គ្រោះ​ភ័យ​ អន្តរាយ​ផ្សេងៗ​បាន៕
 

Loading...
ព័ត៍មានតាមប្រតិទិន
Loading...
loading...