រាសីថ្ងៃ ព្រហស្បត្តិ៍ ទី១២ ខែមករា ឆ្នាំ២០១៧

Loading...
loading...

ឆ្នាំជូត ​រាសី​ល្អ​ជា​មធ្យម​។​នៅក្នុង​ដំណើរ​ជីវិត​មនុស្ស​យើង​មិន​មាន​នរណា​ម្នាក់​ជួប​ជោគ​សំណាង​ឬ​ជោគ​អាក្រក់​ជាប់​ជាប្រចាំ​ទេ​ម្ល៉ោះហើយ​ប្រាក់កាស​ដែល​លោកអ្នក​ខិតខំ​រក​បាន​គប្បី​ព្យាយាម​សន្សំទុក​ដាក់​គ្រាន់​ទុក​ជា​ទ្រព្យ​ត្រជាក់ត្រជុំ​ទៅ​ថ្ងៃក្រោយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​បើ​មាន​ការព្យាយាម​ទាក់ទាញ​អតិថិជន​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ហើយ​ពិសេស​អ្នក​ជួញ​ឆ្ងាយ​តែង​អាច​ប្រមូល​ផល​តូចធំ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ផង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ជួប​ព្យុះ​ភ្លៀង​កន្លងមក​ពេល​នេះ​នឹង​ស្ងប់ស្ងាត់​ឡើង​វិញ​ហើយ​បើ​លោកអ្នក​ចង់​ដោះស្រាយ​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​បំផុត​៕

ឆ្នាំឆ្លូវ ​រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ​នេះ​បើ​ទោះបី​មាន​ការប៉ះទង្គិច​ទៅលើ​អ្វី​មួយ​ក៏ដោយ​តែង​ហុច​ផល​ល្អ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ដែរ​។​ការបំពេញ​ការងារ​មាន​លក្ខ​ណះ​ពេញដៃពេញជើង​និង​ជោគជ័យ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​ក​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាង​មុខ​ចៀស​ពុំ​រួច​ហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥត​អំពើ​៕

ឆ្នាំខាល រាសី​ខ្ពស់ត្រដែត​។​ក្នុង​ថ្ងៃនេះ​លោក​អ្នក​អាច​ទទួល​ដំណឹង​ល្អ​ឬ​រឿង​រាវ​ល្អ​ចូល​មក​ឱ្យ​សប្បាយចិត្ត​។​សម្រាប់​ពេល​វេលា​ល្អ​ក្នុង​ការសម្រេចចិត្ត​រឿង​អ្វីមួយ​គឺ​ម៉ោង​១១,០០​ទៅដល់​១២,៥៩​នាទី​ថ្ងៃ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការលូតលាស់​សន្សឹមៗ​ហើយ​បើ​លោកអ្នក​ចង់​បញ្ចេញ​ទំនិញ​អ្វីមួយ​មាន​ការព្យាយាម​ទំនាក់ទំនង​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជោគជ័យ​ដូច​គាប់​បំណង​៕

ឆ្នាំថោះ ​រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើទោះបី​ចង់​ធ្វើ​អ្វី​ក៏​ជា​ឱកាស​ល្អ​ផង​ដែរ​ព្រោះថា​តែង​ហុច​ផ្លែផ្កា​ដូចជា​ទី​គាប់​ចិត្ត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផងដែរ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ផង​ជា​ការប្រសើរ​ដោយ​លោក​អ្នក​អាច​កើប​ផល​ចំណូល​ត្រឡប់​មក​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ចម្រើន​លូតលាស់​ទៅមុខ​ហើយ​បើ​ជា​ស្នេហា​ថ្មីថ្មោង​ផង​តែង​បាន​ទទួល​ក្តីសង្ឃឹម​ពី​គ្នា​យ៉ាង​កក់ក្តៅ​ទៀតផង​៕

ឆ្នាំរោង រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ងាយ​ភ្លាំងភ្លាត់​និង​ជួប​បញ្ហា​ណាស់​ហេតុ​នេះ​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​ចិញ្ចឹង​ឆ្នាំ​បាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​រឿង​រាវ​ចូល​យាយី​ច្រើន​គប្បី​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​លោក​អ្នក​ជួប​រឿង​ប្រទាំង​ប្រទើស​ព្រោះ​តែ​ម្នាក់ៗ​មាន​ចិត្តខ្លាំង​យកឈ្នះ​តែ​រៀងខ្លួន​៕

ឆ្នាំម្សាញ់ រាសី​ល្អ​ជា​មធ្យម​។​ក្នុង​មួយ​រយះ​កន្លង​មក​លោកអ្នក​ត្រូវ​រែកពន់​ភាព​លំបាកលំបិន​គួរសម​ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​បញ្ហា​លំបាក​ច្រើន​ក្នុង​ការឆ្លងកាត់​។​ចំពោះ​ការងារ​លោក​អ្នក​បំពេញ​នៅ​ថ្ងៃ​នេះ​វិញ​តែង​មាន​ការលូតលាស់​ទៅ​មុខ​ជា​សន្សឹមៗ​ដូច​សព្វមួយដង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​ផល​ចំណូល​អ្វី​គួរ​កត់សម្គាល់​ទេ​គឺ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ជានិច្ច​។​ ​ចំណែក​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កំពុង​ជួប​បញ្ហា​ខ្វាយខ្វល់​ច្រើន​បន្តិច​ព្រោះ​តែ​ម្នាក់ៗ​ប្រកាន់​យក​ភាព​ចង់​ចាញ់ឈ្នះ​ទុក​ក្នុង​ខ្លួន​ច្រើន​៕

ឆ្នាំមមី រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ​នេះ​លោកអ្នក​អាច​ទទួល​ដំណឹង​ល្អ​ឬ​បើ​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​គួរសម​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាង​មុខ​ចៀស​ពុំ​រួច​ហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥត​អំពើ​៕

ឆ្នាំមមែ រាសី​ស្រុតចុះ​។​នៅ​ថ្ងៃ​នេះ​បើ​មាន​ការចរចា​ឬ​ធ្វើ​អ្វីមួយ​ដែល​សំខាន់​គប្បី​ចៀសវាង​នៅថ្ងៃនេះ​ក៏​ល្អ​ប្រសើរ​ដែរ​ពីព្រោះ​ថា​ផល​មិនល្អ​នោះ​ងាយ​កើត​ឡើង​ជាង​សព្វមួយដង​។​ការរស់នៅ​លោកអ្នក​ក៏​ជួប​ស្ថានភាព​តានតឹង​អារម្មណ៍​ច្រើន​ដែល​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ជាមួយ​អ្នក​ដទៃ​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មាន​ការប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន​ដូច្នេះ​គួរ​មាន​ការប្រយ័ត្តប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​តែម្តង​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នា​ព្រោះ​ម្នាក់ៗ​យក​តែ​ភាព​មានះ​ដាក់ខ្លួន​៕

ឆ្នាំវក រាសី​ល្អ​ជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ស្ថិត​នៅលើ​កំណាត់​ផ្លូវ​រដិបរដុប​យាយី​បន្តិច​ហើយ​ទោះ​បី​ធ្វើ​អ្វី​ក៏ដោយ​តែង​ជួប​បញ្ហារ​កាំ​ចិត្តច្រើន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​យីអ៊ុន​កំពុង​ដាក់​ស្រាប់​ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុម​មនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ចៀសផុត​ពី​ជម្លោះ​វិវាទ​ទាំងពួង​ទៅរួច​។ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ឈ្លក់​នឹង​ល្បែង​កាមគុណ​ឱ្យសោះ​ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​នៅពេល​ក្រោយ​ហើយ​មក​ដេក​សោកស្តាយ​៕

ឆ្នាំរកា ​រាសី​ស្រុតចុះ​។​នៅ​ថ្ងៃ​នេះ​ការដោះស្រាយ​បញ្ហា​មិន​បាន​ច្រើន​ឡើយ​ពិសេស​ងាយ​ទទួលរង​ប៉ះទង្គិច​ថែម​ទៀត​។​ទោះបី​យ៉ាងណា​ពេលវេលា​ល្អ​របស់​លោក​អ្នក​ក្នុងថ្ងៃនេះ​គឺ​ម៉ោង​៧,០០​ទៅដល់​១០,៥៩​នាទី​ថ្ងៃ​។​ការរស់នៅ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុម​មនុស្ស​មាន​ភេទ​ផ្ទុយ​គ្នា​ដែល​ពី​បន្តិចបន្តួច​ឈានដល់​ថ្នាក់​ស៊ីសាច់ហុតឈាម​គ្នា​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ផល​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​បញ្ហា​រកាំចិត្ត​និង​ពាក់មុខយក្ស​ដាក់​គ្នា​ច្រើន​បន្តិច​៕

ឆ្នាំច ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​តែង​ផ្តល់​ផល​ល្អ​ជា​និច្ច​។​សម្រាប់​ពេល​វេលា​ល្អ​របស់​លោក​អ្នក​ក្នុងថ្ងៃនេះ​គឺ​ម៉ោង ១១,០០​ទៅដល់​១២,៥៩​នាទី​រសៀល​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការលូតលាស់​គួរសម​ហើយ​បើ​លោកអ្នក​ចង់​បញ្ចេញ​ទំនិញ​អ្វី​មួយ​មាន​ការព្យាយាម​ទំនាក់ទំនង​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​។ រីឯ​គូ​ស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជោគជ័យ​ដូច​គាប់​បំណង​៕

ឆ្នាំកុរ រាសី​ល្អ​ជា​មធ្យម​។​ថ្ងៃនេះ​ការរស់នៅ​ក៏​ដូច​ជា​ការ​ប្រកបការងា​រ​លោកអ្នក​ជួប​បញ្ហា​រអាក់រអួល​ច្រើន​ពីព្រោះ​មាន​ក្រុម​មនុសុ្ស​ចាំតែ​មើល​កំហុស​ហើយ​បង្ក​បញ្ហា​នាំ​ឈឺ​ក្បាល​ច្រើន​ប៉ុណ្ណោះ​។​ក្រៅពីនេះ​លោក​អ្នក​អាច​មាន​ជម្លោះ​វិវាទ​ជា​មួយ​ក្រុម​មនុស្ស​ក្បែរ​ខ្លួន​ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន​ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​ការរក​ប្រាក់ចំណូល​គ្រាន់​ប្រមូលបាន​ដូច​សេចក្តីប្រាថ្នា​ទៅរួច​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅ​មុខ​តិចតួច​ណាស់​ម្ល៉ោះហើយ​ការ​កើត​ជម្លោះ​វិវាទ​ក៏មាន​ចូល​យាយី​ច្រើន​ដែរ​៕

 

Loading...
Loading...
loading...