ហេតុអ្វីខំធ្វេីការចង់ដាច់ខ្យល់នៅតែមិនសល់លុយ?

loading...

ខ្ញុំមានលុយ $1000 ទៅទិញទូរសព្ទ័តម្លៃ $1200 បានខ្ចីគេ $200 ថែមទៀត ដោយគិតថាទិញបានមកធ្វើអោយខ្ញុំមាន ភាពហឺរហារ ឡូយ សប្បាយចិត្ត តែវាធ្វើអោយខ្ញុំសប្បាយបានតែរយៈពេលខ្លី បន្ទាប់មកខ្ញុំត្រូវជំពាក់បំណុលគេ $200 ហើយត្រូវចំណាយលុយ លើទូរសព្ទ័រាល់ខែ។

ស្រាប់ថ្ងៃមួយនោះទូរសព្ទ័ខ្ញុំវាធ្លាក់ខូច ខ្ញុំក៏យកវាទៅលក់ស្រាប់តែបានតម្លៃតែ $400 ចឹងខ្ញុំត្រូវខាតអស់ $800 ហើយត្រូវយកលុយ $200 សងគេទៀត ចឹងខ្ញុំសល់តែ $200 ក្នុងរយៈពេល៣ខែ ពីមានលុយ $1000 សល់តែ $200 ប៉ុណ្ណោះ នៅពេលនេះទើបខ្ញុំដឹងថា ទូរសព័្ទ ឡាន ម៉ូតូ…។

គឺជាបំណុលដែលខ្ញុំត្រូវចំណាយលុយទៅលើវារាល់ថ្ងៃ បើទិញហើយលក់វិញគឺខាត ហើយខ្ញុំខំធ្វើការ ដើម្បីសងបំណុលរាល់ខែ ធ្វើអោយខ្ញុំមិនអាចសល់លុយ ហើយគ្មានកំលាំងចិត្តធ្វើការ បែរជាឆ្ងល់ថាខំៗៗៗរកដែរម៉េចមិនសល់ មិនមាន? ពេលនេះខ្ញុំត្រូវតែកែប្រែខ្លួនឯង បើមានលុយ $1000 ត្រូវ ÷

– ទុក 10% – 20% សម្រាប់សន្សំទុកវិនិយោគ រឺធ្វើអាជីវកម្ម
– 5% – 10% សម្រាប់ចូលរួមក្នុងសង្គម (ធ្វើបុណ្យ , កម្មវិធី ជប់លៀង កម្មវិធីមង្គលការ…)
– 10% – 20% សម្រាប់សន្សំទុកការពារនៅពេលមានអាសន្ន (កូនឈឺ,គ្រោះថា្នក់ផ្សេងៗ….)
– ទុក 50% – 60% សម្រាប់ជីវភាព (អាហារ ទឹក ភ្លើង សាំងម៉ូតូ ឡាន…)

=>ឥឡូវពេលខ្ញុំមានលុយ $1000 ខ្ញុំទិញទូរសព្ទ័តំលៃតែ $500 ទេទើបខ្ញុំសប្បាយចិត្ត ហើយមានលុយសល់ មានសុភមង្គល មានកំលាំងចិត្តធ្វើគ្រប់យ៉ាង។
+ កាលពីមុនខ្ញុំដូចជាដើមចេក ដើមធំ ល្អ ស្លឹកល្អ តែគ្មានឬសរឹងមាំ ពេលខ្យល់បក់ត្រូវ ក៏ដួលរលំ (ពេលជួបបញ្ហា ក៏បន្ទោសគេឯង…) តែពេលនេះខ្ញុំជាដើមឬសស្សី ដែលមានឬសច្រើន ហើយចាក់ចូលដីជ្រៅ ៘

 

loading...