កញ្ញា នៅ សូនីតា បកស្រាយរឿងផ្ទុះព័ត៌មាន រូបថតមួយសន្លឹកថា លោកខេមរៈ មានប្រពន្ធកូន

កញ្ញា នៅ សូនីតា បកស្រាយរឿងផ្ទុះព័ត៌មាន រូបថតមួយសន្លឹកថា លោកខេមរៈ មានប្រពន្ធកូន

Loading...

កាលពីពេលថ្មីៗមានការភ្ញាក់ផ្អើលជាខ្លាំងដោយមានការចុះផ្សាយពីបណ្តាសារព័ត៌មានក្នុងស្រុក ដោយបាននិយាយពីរូបភាពមួយរបស់ លោក ខេមរៈ សិរីមន្ត ថតជាមួយនឹងក្មេងប្រុស២រូប និងមនុស្សស្រីម្នាក់ ដែលត្រូវគេស្គាល់ថាជាតារាសម្តែងកញ្ញា នៅ សូនីតា រហូតមានការសង្ស័យថាជាប្តីប្រពន្ធនឹងគ្នាថែមទៀតផង។

ជាមួយនឹងពាក្យចចាមរ៉ាមដែលកំពុងល្បី និងមានអ្នកគាំទ្រជាច្រើនចង់ឲ្យមានការបកស្រាយនោះ ទីបំផុតកញ្ញា នៅ សូនីតា ក៏បានចេញមុខបកស្រាយ ថារូបភាពដែលមានមួយសន្លឹកនេះ គឺជារូបភាពដែលកញ្ញា និង ខេមរៈសេរីមន្ត កំពុងថត MV បទថ្មីដែលនឹងត្រៀមចេញឆាប់នេះ។

ដោយ សូនីតា បានសរសេរបកស្រាយយ៉ាងខ្លីថា៖”អរគុណដែលបានចុះផ្សាយ ទាំងអស់នេះគឺជាកំរងរូបថតដែលនាងខ្ញុំបានចូលរួមសម្តែងក្នុងបទ “គ្មានអ្នកណាល្អជាងប្រពន្ធ” របស់បង ខេមរះសិរីមន្ត ហើយនឹងត្រៀមចេញ mv ឆាប់ៗ មានគ្រប់រូបភាពពីជីវិតប្តីប្រពន្ធ ដែលឆ្លុុះបញ្ចាំងពីតថភាពនៃសង្គម”៕

 

Loading...
Loading...
loading...